孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

យន្តហោះដឹកអ្នកដំណើរទីមួយបានហោះចេញពីខេត្ត Hubei ប្រទេសចិនបន្ទាប់ពីដំណើរការអាកាសចរណ៍ឡើងវិញ

2020-03-29 15:38:11 cri

    ចាប់ពី​ម៉ោងសូន្យ​ថ្ងៃទី២៩​ខែមីនា​ឡើងទៅ ​ជើងយន្តហោះ​ដឹកអ្នកដំណើរ​ក្នុងប្រទេសចិន​នៅ​ព្រលាន​យន្តហោះ​ក្រៅពី​ព្រលាន​យន្តហោះ​ធានហឺ​ក្រុងវូហាន​ខេត្តហ៊ូបី​បានដំណើរការ​ឡើងវិញ ។​ វេលា​ម៉ោងសូន្យ​និង៦នាទី​ ជើងយន្តហោះ​ FU6779 នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ Fuzhou ​ដែលជា​យន្តហោះ​ដឹកអ្នកដំណើរ​ទីមួយដែល​ចាកចេញពី​ខេត្ត Hubei ​បន្ទាប់ពី​ដំណើរការ​អាកាសចរណ៍​ឡើងវិញ ​បានដឹក​អ្នកដំណើរ​ចំនួន៦៤​នាក់ហោះ​ចេញពី​ព្រលាន​យន្តហោះ ​Sanxia ​ក្រុង​ Yichang ​ខេត្ត Hubei ។

    នាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិលចិន​បានប្រកាស​ដំណឹង​កាលពី​ថ្ងៃទី២៧​ខែមីនាថា ​ចាប់ពី​វេលាម៉ោង​សូន្យថ្ងៃ​ទី២៩​ខែមីនា​ឡើងទៅ​ ដំណើរការ​ឡើងវិញនូវ​ជើងយន្តហោះ​ដឹកអ្នកដំណើរ​ក្នុងប្រទេសចិន​នៃព្រលាន​យន្តហោះ​ក្រៅពី​ព្រលាន​យន្តហោះ​ធានហឺ​ក្រុងវូហាន​ខេត្តហ៊ូបី ។​ ចាប់ពី​វេលាម៉ោង​សូន្យថ្ងៃ​ទី៨ខែ​មេសាឡើងទៅ ​ដំណើរការ​ឡើងវិញ​នូវជើងយន្តហោះ​ដឹកអ្នកដំណើរ​ក្នុង​ប្រទេសចិននៃ​ព្រលាន​យន្តហោះ​ធានហឺ​ក្រុងវូហាន ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស