孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស្រី Trish Regan ពិធីការិនីនៃប៉ុស្តិ៍ពាណិជ្ជកម្ម FOX news របស់សហរដ្ឋអាមេរិកបាត់បង់ការងារធ្វើ ប្រព័ន្ធសារព័ត៌មានអាមេរិកគ្រាន់តែជាភាពស្រមៃផ្នែកនយោបាយប៉ុណ្ណោះទេ

2020-03-29 15:48:13 cri

    លោកស្រី ​Trish ​Regan ​ពិធីការិនីនៃ​ប៉ុស្តិ៍ពាណិជ្ជកម្ម​ FOX news​ របស់​សហរដ្ឋអាមេរិក​ដែលធ្លាប់​ជជែកតាម​បណ្តាញ​អ៊ីនធើណែត​ជាមួយ​លោកស្រី​ Liuxin ​ពិធីការិនីនៃ​ស្ថានីយ ​CGTN ​ប្រទេសចិន​បានបាត់​បង់​ការងារធ្វើ​ហើយ ។​ តាម​ការផ្សាយនៃ​កាសែត​ New York ​Times ឱ្យដឹង​ថា​ កាលពី​ថ្ងៃទី១៣​ខែមីនា ​ប៉ុស្តិ៍​ពាណិជ្ជកម្ម ​FOX news​ របស់​សហរដ្ឋអាមេរិក​បានផ្អាក​កម្មវិធី​របស់​លោកស្រី​ Trish ​Regan ​ហើយ​ប្រកាស​បញ្ចប់កិច្ចសន្យា​ជាមួយ​គាត់​កាលពីថ្ងៃ​ទី២៧ខែមីនា ។

    លោកស្រី ​Trish ​Regan ​បានថ្លែង​ក្នុងកម្មវិធី​នៅខែ​មីនានេះថា ​បក្ស​ប្រជាធិបតេយ្យបាន​ទម្លាក់​ការទទួលខុសត្រូវ​លើ​ជំងឺ COVID-19 ​​ឱ្យ​លោកត្រាំ​ទាំងស្រុង​ នេះគឺប៉ុនប៉ង​ចោទប្រកាន់​ទម្លាក់​​​ប្រធានាធិបតី​ម្តងទៀត ។ ​បក្សប្រជាធិបតេយ្យ​និងប្រព័ន្ធ​សារព័ត៌មាន​ពួកសេរី​ប៉ុនប៉ង​ប្រើប្រាស់​ជំងឺឆ្លងនេះ​មួលបង្កាច់​និងបំផ្លាញ​ប្រធានាធិបតី​ ។ អធិប្បាយនេះ​បានត្រូវគេ​រិះគន់​ខ្លាំង​យ៉ាង​ឆាប់រហ័ស ។

    ក្នុង​សភាពការណ៍​ដែលជំងឺ​ COVID-19 ​នៅ​សហរដ្ឋអាមេរិក​កាន់តែ​ធ្ងន់ធ្ងរនេះ ​លោកស្រី ​Trish ​Regan ​នៅតែ​ប្រកាន់ខ្ជាប់​បំផុស​មតិឧបាយកល ​នេះមុខជា​បានខូច​ផលប្រយោជន៍​ដល់​ប្រជាជន​សហរដ្ឋអាមេរិក​ដែលកំពុង​តស៊ូជាមួយ​ជំងឺឆ្លង​ដោយជីវិត ​។ អ្នកដឹកនាំ​កំពូលនៃ ​FOX news​ ក៏ត្រូវនាំឱ្យ​លោកស្រី​ Trish ​Regan ​ចេញពី​មុខការងារ​ដោយសារ​រង​កម្លាំងសង្កត់​ពីមតិសាធារណៈ​និងពាណិជ្ជករ​ផ្សាយ​ពាណិជ្ជកម្ម ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស