邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ករណីជំងឺCovid-19 របស់អាមេរិកឡើងដល់ ៤៣២១៤ នាក់ ទីផ្សារភាគហ៊ុនរបស់អាមេរិកបន្តធ្លាក់ចុះថែមទៀត

2020-03-24 15:44:43 cri

តាម​ទិន្នន័យ​នៃសកលវិទ្យាល័យ​Johns Hopkins បាន​ឱ្យ​ដឹង​ថា​ គិតត្រឹម​ថ្ងៃទី​ ២៣ ​ខែ​មីនា​ ករណី​ជំងឺ​Covid-19 របស់​អាមេរិក​ឡើង​ដល់​ ៤៣២១៤ នាក់​ ក្នុង​នោះ​ករណីស្លាប់​ ៥៣៣ នាក់​ ។

ដោយ​សារ​រង​ផល​ប៉ះពាល់​​ពី​ជំងឺ​Covid-19  សន្ទស្សន៍​ភាគ​ហ៊ុន​អាមេរិក​សំខាន់​ៗ​ចំនួន​ ៣ បន្ត​​ធ្លាក់​ចុះថែមទៀត​កាលពី​ថ្ងៃទី ២៣ ខែមីនា​ ។

ក្រុមអ្នកវិភាគ​បានកត់​សម្គាល់​ថា​ នាពេល​បច្ចុប្បន្ននេះ​ មិន​មាន​ភស្តុតាង​ណាមួយ​អាច​បញ្ជាក់​ថា អាមេរិកអាច​មាន​ការ​វិវឌ្ឍន៍​ល្អបង្គួរ ជុំវិញ​ការ​ទប់​ស្កាត់​និង​គ្រប់​គ្រង​ជំងឺ​​Covid-19 ក្នុងរយៈពេល​ ៨ សប្តាហ៍​ខាងមុខ​នេះ​ ​ ។​ ហេតុ​ដូច្នេះ​ បុគ្គល​ឬ​ក្រុម​ហ៊ុន​ទាំង​អស់​គ្មាន​ទំនុក​ចិត្ត​ចំពោះ​ការ​រៀបចំ​ដំណើរ​ការ​សកម្មភាព​សេដ្ឋកិច្ច​ជា​ប្រក្រតី​ឡើង​វិញឡើយ​ ។ សេដ្ឋវិទូ​នៃ​ក្រុមហ៊ុន​Goldman Sachs បាន​ប៉ាន់​ប្រមាណ​ថា​​ សេដ្ឋកិច្ច​អាមេរិក​នឹង​ធ្លាក់​ចុះ​ក្នុង​អត្រា​ ២៤ % នៅ​ត្រី​មាស​ទី​ ២ ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស