邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គិតមកដល់បច្ចុប្បន្ននេះ កម្មវិធីជ្រើសរើសបុគ្គលិកទ្រង់ទ្រាយធំតាមបណ្តាញអ៊ីនធឺណឺតដែលសហការរៀបចំដោយ CMG បានជួយផ្តល់ឱកាសការងារចំនួនជាង ២១ ម៉ឺនឱកាស

2020-03-24 16:16:59 cri

      ​​បន្ទាប់ពី​បាន​ចាប់ផ្តើម​រយៈពេល​ជាង ​២០ ថ្ងៃ ​​​​​ ​កម្មវិធីមួយ​ឈ្មោះថា «​ នៅរដូវផ្ការីក ​យើងជួយលោកអ្នកស្វែងរក​ឱកាស​ការងារ​ » ​​ដែល​ជា​កម្មវិធី​ជ្រើសរើស​បុគ្គលិក​តាម​គេហទំព័រ​ទ្រង់ទ្រាយធំ​នៃ​ប្រទេស​ចិន​ ​ដែល​​បាន​សហការរៀបចំ​ដោយ​​អង្គការ​និងស្ថាប័ន​មជ្ឈិមចិន​​មួយចំនួន​​ ក្នុងនោះ​មានទាំង​​​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ជាដើម  ​គិតមកដល់​ពេលនេះបាន​ទាក់ទាញ​​សហគ្រាស​​និង​អង្គការ​សង្គមស៊ីវិល​​​សរុប​ចំនួន​ជាង ​3200 ​​ចូលរួម​  ​ដែលបាន​ផ្តល់​​ឱកាស​ការងារ​​ល្អ​ៗ​ចំនួន​ជាង ​21 ​ម៉ឺន​ឱកាស។

图片默认标题_fororder_国聘行动0324

      សូមបញ្ជាក់ថា  ​​ចាប់​តាំងពី​​​​ថ្ងៃទី ២ ​ខែ​មីនា ​រៀងមក  ​​កម្មវិធី​ជ្រើសរើស​បុគ្គលិក​​មួយនេះ​​បាន​​រៀបចំ​សកម្មភាព​​ផ្សព្វផ្សាយ​តាម​វីដេអូ​​ចំនួន​ ៣១ ​ដង  ​​។ ​អ្នកដែលមានបំណង​ស្វែង​រក​ការងារ​​អាចទទួលបាននូវ​ឱកាសការងារ​ដែល​ខ្លួន​ចូលចិត្ត​​​តាមរយៈ​ចូលរួម​ទស្សនា​កម្មវិធី​​ទាំងនេះ​ ​តាមរយៈ​កម្មវិធីAPP ​ឈ្មោះ Yangshipin ​ ​។ ​គេហទំព័រ​ជួយ​បង្ហាញ​ព័ត៌មានស្តីពីការ​ជ្រើសរើស​បុគ្គលិក​នៃ​កម្មវិធីនេះ​​ទទួលបាន​​​ឯកសារប្រវត្តិរូបសង្ខេបសរុប​​(​ CV )​ពី​មនុស្ស​ចំនួន​ជាង ​75 ​ម៉ឺននាក់​៕​​​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស