魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ថ្ងៃទី ២១ ខែមីនា តំបន់ចិនដីគោកបានរកឃើញអ្នកឆ្លងថ្មីនៃជំងឺកូវីដ-១៩ សរុប ៣៩ ករណី ករណីទាំងអស់គឺមកពីក្រៅប្រទេស

2020-03-23 14:44:33 cri

    តាម​ទិន្នន័យ​នៃ​គណៈកម្មាធិការ​ជាតិ​សុខាភិបាល​ចិន​បាន​បង្ហាញ​ឱ្យ​ដឹងថា ​គិតពី​ម៉ោង​សូន្យរហូត​ដល់​ម៉ោង ​២៤ ​ថ្ងៃទី ​២២ ​ខែមីនា ​តំបន់​ចិន​ដី​គោក​ត្រូវបាន​រាយការណ៍​ថា ​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ-១៩ ​៣៩ ​ករណី ​ដែលករណី​ទាំងអស់​គឺ​មក​ពី​ក្រៅ​ប្រទេស។​គិត​ត្រឹម​ម៉ោង ​២៤ ​ថ្ងៃ​ទី ​២២ ​ខែ​មីនា ​មានអ្នក​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ-១៩ ​មក​ពី​ក្រៅ​ប្រទេស​សរុប ​៣៥៣ ​ករណី ​។​

    សូមបញ្ជាក់​ថា ​គិត​​ត្រឹម​ម៉ោង ​២៤ ​ថ្ងៃ​ទី​ ២២ ​ខែ​មីនា ​តំបន់​ចិន​ដី​គោក​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ​សរុប ​៥១២០ ​ករណី ​ករណីបាន​ជា​សះស្បើយ​និង​ចេញ​ពី​មន្ទីរពេទ្យ ​សុរប ​៧២៧០៣ ​ករណី ​ករណី​ស្លាប់​សរុប ​៣២៧០ ​នាក់ ​ករណី​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ​សរុប ​៨១០៩៣ ​ករណី​និង​បច្ចុប្បន្ន​ករណី​សង្ស័យ​ឆ្លងជំងឺ​មាន​ចំនួន​ ១៣៦ ​ករណី​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស