翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន ៖ ប្រទេសចិនបានប្រកាស ផ្តល់ជំនួយឧបត្ថម្ភចំពោះប្រទេសចំនួន ៨២ ក៏ដូចជាអង្គការសុខភាពពិភពលោកនិងសហភាពអាហ្រ្វីកដែរ

2020-03-21 14:31:39 cri

       ថ្ងៃទី ២០ ខែ​មីនា នៅ​ក្រុង​ប៉េកាំង លោក​Geng Shuang​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​ថា ប្រទេសចិន​នឹងចង​ចាំ​​មិនភ្លេច​ជានិច្ច​​នូវ​ការ​ដែល​សហគមន៍​អន្តរជាតិ​បាន​ផ្តល់​ការគាំទ្រ​ផ្នែក​នយោបាយ​និង​ជំនួយ​ឧបត្ថម្ភ​ជា​​សម្ភារៈ​ចំពោះ​​ប្រទេសចិន​​​ ក្នុង​ខណៈ​ពេល​ដែល​ប្រទេសចិន​រង​ការ​រាតត្បាត​​នៃ​ជំងឺ​Covid-19​​យ៉ាង​ខ្លាំង​។ ​បច្ចុប្បន្ន ប្រទេសចិន​ក៏បាន​​ផ្តល់ជំនួយ​ឧបត្ថម្ភ​ចំពោះ​ប្រទេស​ដែលបាន​រក​ឃើញ​ករណី​​ជំងឺ​Covid-19ដែរ ។ ​គិត​រហូត​មក​ទល់​បច្ចុប្បន្ន​ រដ្ឋាភិបាល​ចិន​បាន​ប្រកាស​ ផ្តល់ជំនួយ​ឧបត្ថម្ភ​ចំពោះ​ប្រទេស​ចំនួន ៨២ ក៏ដូចជា​អង្គការ​សុខភាពពិភពលោក​និង​សហភាពអាហ្រ្វីក​​​ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស