អំឡុងទស្សនាទីស្នាក់ការទូទៅនៃអង្គការសុខភាពពិភពលោកកាលពីថ្ងៃទី ២៤ ខែកុម្ភៈ លោកAntonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងថា ប្រជាជនចិន បានពលីយ៉ាងច្រើនដើម្បីបង្ការនិងគ្រប់គ្រងជំងឺCovid-19 បានរួមចំណែកយ៉ាងសំខាន់សម្រាប់មនុស្សជាតិទាំងមូល ។
ចំពោះការនេះ លោកZhaoLijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្រុងប៉េកាំងថា ភាគីចិនសូមកោតសរសើរចំពោះការថ្លែងរបស់លោកអគ្គលេខាធិការ Antonio Guterres ជំងឺCovid-19 គឺជាបញ្ហាប្រឈមរួមនៃមនុស្សជាតិ ត្រូវការសហគមន៍អន្តរជាតិពួតដៃគ្នា ដើម្បីប្រយុទ្ធប្រឆាំង ។ គិតរហូតមកដល់បច្ចុប្បន្ននេះ មេដឹកនាំប្រទេសជាង ១៧០ និងអ្នកទទួលខុសត្រូវអង្គការអន្តរជាតិជាង ៤០ បានសម្តែងការសាកសួរសុខទុក្ខចំពោះភាគីចិន ។ ភាគីចិននឹងធ្វើការបង្ការនិងគ្រប់គ្រងជំងឺ នៅជំហានបន្ទាប់មិនបន្ធូរដៃឡើយ ព្រមទាំងនឹងចែករំលែកនូវបទពិសោធជាមួយបណ្តាប្រទេសពាក់ព័ន្ធនានា ដើម្បីអនុវត្តទស្សនៈស្តីពីការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ៕