邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគ៖ ខណៈជួបគ្រោះថ្នាក់ ជួយអ្នកដទៃក៏ដូចជា ជួយខ្លួនឯងដែរ

2020-02-27 16:21:11 cri

“អ្នកផ្តល់​ជំនួយក្នុងចំនួន​តិចតួច យើង​ក៏គួរតែតបស្នងសង​គុណទៅវិញ​ដោយទ្វេដង​”នេះជា​ប្រពៃណី​ដ៏ល្អប្រសើរ​របស់ជនជាតិចិន ​។​ ពាក្យបុរាណ​នេះត្រូវបាន​ថ្លែងដោយ​លោក ​Zhao Lijian ​អ្នកនាំពាក្យថ្មីនៃក្រសួងការបរទេសចិន​នៅឯ​សន្និសីទ​សារព័ត៌មាន​ជាប្រចាំនៃ​ក្រសួង​ការបរទេសចិន​ ដើម្បីថ្លែង​អំណរគុណ​ចំពោះ​ការផ្តល់​ជំនួយពី​សហគមន៍​អន្តរជាតិដល់​ភាគីចិន​ ព្រមទាំង​បង្ហាញពី​ការប្តេជ្ញាចិត្ត​និង​ការធានារ៉ាប់រង​សម្រាប់​គាំពារ​សុវត្ថិភាព​សុខភាព​សាធារណៈនៅ​ទូទាំង​ពិភពលោក ។

បន្ទាប់ពី​ផ្ទុះCOVID-19 ​មេដឹកនាំនៃបណ្តា​ប្រទេសចំនួន​ជាង១៧០​និងអ្នកទទួល​ខុសត្រូវនៃ​អង្គការ​អន្តរជាតិជាង​៤០បានផ្ញើ​សារលិខិត​ពិសេស​ដើម្បី​សម្តែង​ការគាំទ្រ​ចំពោះ​ភាគីចិន ​។ ​ជាមួយគ្នានេះ ​មជ្ឈដ្ឋាន​សង្គមនានា​របស់​ប្រទេស​ជាច្រើនបាន​ផ្តល់វិភាគទាន​ជាសម្ភារៈ​និងថវិកា ​ដើម្បី​លើកទឹកចិត្ត​ដល់​ប្រទេសចិន​តាម​គ្រប់រូបភាព ។

ប្រទេសចិន​មាន​ការប្តេជ្ញាចិត្ត​និងទំនួល​ខុសត្រូវចំពោះ​សុវត្ថិភាព​សុខភាព​សាធារណៈ​នៅ​ទូទាំងពិភពលោក ។ ​ព្រមពេល​ជាមួយ​គ្នានេះនឹង​ធ្វើការបង្ការនិង​គ្រប់គ្រង​ជំងឺឆ្លង​នៅក្នុង​ប្រទេសរបស់​ខ្លួនផងដែរ។​ ភាគីចិន​រីករាយធ្វើ​កិច្ចសហប្រតិបត្តិការ​និងការផ្លាស់ប្តូរ​យ៉ាងជិតស្និទ្ធ​ជាមួយបណ្តា​ប្រទេស​មានពាក់ព័ន្ធ​នានាដូចជា​ជប៉ុន​និងកូរ៉េខាងត្បូង ​ចែករំលែកនូវ​ព័ត៌មាននិង​បទពិសោធ​ ហើយផ្តល់​ការគាំទ្រ​តាម​សមត្ថភាព​ចំពោះ​ប្រទេស​ដែលមាន​ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ។ ​មកដល់​បច្ចុប្បន្ននេះ ​ភាគីចិន​បានរួម​វិភាគទានជា​ម៉ាសវេជ្ជសាស្ត្រចំនួន​២សែន៥​ម៉ឺនដល់អ៊ីរ៉ង់ ​និងផ្តល់ថ្នាំដល់ភាគី​ជប៉ុនដោយ​មិនគិត​ថ្លៃផងដែរ ។ ​សំ​ដៅចំពោះ​សភាពការណ៍​ដែល​ប្រទេស​អាហ្វ្រិកមាន​ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ​ ​ប្រទេសចិនក៏​បានជួយឧបត្ថម្ភ​តាមលទ្ធភាព​ផងដែរ ។

កាលពី​ពេលថ្មីៗ​កន្លងទៅនេះ​ លោក ​Martin ​Albrow​ សមាជិកនៃ​បណ្ឌិត្យសភា​សង្គមនិងវិទ្យាសាស្ត្រ​និងជា​សង្គមវិទូដ៏​ល្បីឈ្មោះ​របស់អង់គ្លេស​បានថ្លែងថា ​ដើម្បីទប់ទល់នឹង​ហេតុការណ៍​សុខាភិបាល​សាធារណៈ​ដ៍សំខាន់គឺ​ត្រូវការ​ភាពវៃឆ្លាត​និងកិច្ច​សហប្រតិបត្តិការ​របស់​​មនុស្សជាតិ​ទាំងមូល។នេះ​បង្ហាញពី​សារសំខាន់​នៃការបង្កើត​សហគមន៍​រួមវាសនា​មនុស្សជាតិ ។

ខណៈជួប​គ្រោះថ្នាក់ ​ជួយអ្នកដទៃ​ក៏ដូចជា​ជួយ​ខ្លួនឯងដែរ ​។ រួមសុខ​រួមទុក្ខ​ជាមួយគ្នា​និងជួយគ្នា​ទៅវិញ​ទៅមក ​ទើបធ្វើឱ្យពិភពលោក​អាច​យកឈ្នះ​លើជំងឺឆ្លង​ក្នុងពេលឆាប់ៗ​និងវិល​ត្រឡប់មក​ភាពប្រក្រតី​ឡើងវិញបាន៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស