李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មអាមេរិក ពន្យារពេលជាលើកទី ៤ ចំពោះការអនុវត្ត បម្រាមហាមឃាត់ការធ្វើពាណិជ្ជកម្មមួយចំនួន ពាក់ព័ន្ធនឹងក្រុងហ៊ុនHuawei

2020-02-14 15:53:54 cri

     ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ បាន​ប្រកាស​កាលពី​ថ្ងៃទី​ ១៣ ខែ​កុម្ភៈថា​ នឹង​ពន្យារ​ពេល​៤៥ ថ្ងៃ​ទៀត ចំពោះ​លិខិត​អនុញ្ញាត ​ជា​បណ្តោះអាសន្ន​មួយ។   នេះជាការ​ពន្យារពេល​លើកទី​ ៤របស់ខ្លួន ចំពោះការ​អនុវត្ត​បម្រាម​ហាម​ឃាត់ការធ្វើ​ពាណិជ្ជកម្ម​ ជាមួយ​ក្រុង​Huaweiព្រម​ទាំង​ក្រុម​ហ៊ុនជាបុត្រសម្ព័ន្ធពាក់ព័ន្ធ ដោយផ្តោតលើ​ផលិតផលនិង​សេវាកម្ម​ដែល​កំពុង​ប្រើ​ប្រាស់​ក្នុង​សហរដ្ឋ​អាមេរិក​ ដើម្បី​បញ្ចៀស​ផលប៉ះ​ពាល់ចំពោះ​ក្រុមហ៊ុន​និ​ង​អ្នក​ប្រើប្រាស់​របស់​អាមេរិក ​ពី​បម្រាម​នោះ​ ។

       ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាលពី​ថ្ងៃដដែលនោះ​ថា​​ ការ​ពន្យាពេល​លើកនេះ​គឺ​មាន​ការ​ចាំ​បាច់​ ហើយជាផ្នែកមួយ​ ដើម្បី​ជួយ​ពាណិជ្ជករផ្តល់​សេវាកម្ម​ទូរគមនាគមន៍​​អាមេរិក​ ពិសេសគឺ​​ប្រតិបត្តិករ​ទូរគមនាគមន៍នៅ​ក្នុងតំបន់​ជនបទ ​អាច​បន្ត​ធ្វើ​អាជីវកម្ម​​ ដែលពាក់ព័ន្ធនឹង​បណ្តញទូរគមនាគមន៍​ដោយ​សុវត្ថិភាព​បាន​ ។ ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ នឹង​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ ថា​តើត្រូវបន្ត​ពន្យារ​ពេល​នូវ​លិខិត​អនុញ្ញាត​ជា​បណ្តោះអាសន្ន​មួយនេះ​ឬអត់​ នៅក្នុង​រយៈពេល​ ៤៥ ថ្ងៃ​ខាង​មុខ​នេះ ៕

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស