李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា អាមេរិកដាក់សម្ពាធនិងទប់ស្កាត់សហគ្រាសចិនមួយចំនួននៅគ្រប់ទីកន្លែង បានទទួលរងនូវការប្រឆាំងយ៉ាងខ្លាំងក្លាពីសំណាក់ប្រទេសមួយចំនួនដែលមានសច្ចធម៌

2019-12-07 16:03:58 cri

       លោកស្រី​Hua Chunying  អ្នកនាំពាក្យក្រសួង​ការបរទេស​ចិន​បានថ្លែង​ក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃទី​ ៦ ខែ​ធ្នូ​នៅក្រុង​ប៉េកាំង​ថា​ អាមេរិក​បាន​ដាក់​សម្ពាធ​និង​ទប់ស្កាត់​សហគ្រាស​ចិន​មួយ​ចំនួន​ដោយ​គ្មាន​ហេតុផល​នៅ​គ្រប់ទី​កន្លែង​ ។ ទង្វើ​អនុត្តរភាព​បែបនេះ​បាន​ទទួល​រងនូវ​ការ​ប្រឆាំង​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​ប្រទេស​ចិន​និង​ប្រទេស​ផ្សេង​ទៀត​ដែល​មាន​សច្ចធម៌ ។

       លោក​ស្រី​Hua Chunying បាន​ថ្លែង​ថា​ ប្រទេស​ចិន​មាន​ឆន្ទៈបន្ត​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ធនាគារ​ពិភពលោក​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ និង​​បូកសរុបពី​បទពិសោធន៍​ល្អៗ​ក្នុងការ​កាត់​បន្ថយ​ភាពក្រីក្រ​របស់​ចិន​ ព្រមទាំង​ចែក​រំលែក​នូវ​បទ​ពិសោធន៍ទាំង​នេះ​ជាមួយ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេងទៀត​ ក្នុងន័យ​រួម​វិភាគទាន​​ដល់ការ​សម្រេច​បាននូវ​​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​​​ជា​យូអង្វែងសម្រាប់​​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស