李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាកំពូលស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ 5G+4K/8K+AI ប្រារព្ធឡើងនៅក្រុងសៀងហៃ

2019-12-07 16:03:04 cri

       អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិន​មិន​ត្រឹមតែជា​ស្ថានីយ​ផ្សាយ​វិទ្យុនិង​ទូរទស្សន៍​មួយ​ប៉ុណ្ណោះទេ ថែមទាំង​បានក្លាយ​ជា​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី​ដែលផលិត​និង​ចាក់​​ផ្សាយ​វីឌីអូដើម(Original)​ទំនើប​មួយលំដាប់​​អន្តរជាតិ ។ ថ្លែងក្នុង​វេទិកា​​កំពូល​ស្តីពី​ការ​អភិវឌ្ឍ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ 5G+4K/8K+AI ដែល​ប្រារព្ធឡើង​នៅក្រុង​សៀងហៃនៅ​​ថ្ងៃទី​ ៧ ខែធ្នូ​ លោក​Shen Haixiong អនុរដ្ឋមន្ត្រី​ក្រសួង​ឃោសនា​ការ​នៃគណៈកម្មាធិការ​​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​ និងជា​អគ្គនាយក​នៃ​អគ្គ​​ស្ថានីយវិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិន​បានថ្លែង​ថា​ ​ការ​ធ្វើ​សមាហរណកម្ម​ប្រព័ន្ធផ្សាព្វផ្សាយ​គួរតែ​ជំរុញឱ្យមាន​ការអភិវឌ្ឍ​យ៉ាង​​ស៊ីជម្រៅ​ ដើម្បី​សម្រេច​បាន​នូវ​ការអភិវឌ្ឍយ៉ាង​ឆាប់រហ័សបំផុត​​នៃ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិន​ ។

       លោក​Shen Haixiong បាន​ថ្លែង​ថា​ ខ្លឹម​សារគឺ​​ជា​អាទិភាព​ ហើយ​បច្ចេកវិទ្យា​ជា​មូលដ្ឋាន​ ។ ​អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍​មជ្ឈិម​ចិន​នឹង​ចាត់ទុក​ការ​បង្កើត​បន្ទប់​ពិសោធន៍ជាតិ​ដ៏​សំខាន់​មួយ​ដើម្បី​ផលិត​និង​ចាក់ផ្សាយ​វីឌីអូ​ច្បាស់​ UHD ជា​កាលានុវត្តភាពមួយ​ និង​​សហការយ៉ាង​ជិតស្និទ្ធ​ជាមួយ​សកលវិទ្យា​ល័យ​គមនាគមន៍​ក្រុងសៀងហៃ​ ដើម្បីបង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ថ្មី​ទំនើប​មួយលំដាប់​​អន្តរជាតិ​ដែល​មាន​ឥទ្ធិពល​និង​វិសាលភាព​​​ខ្លាំង​ក្លា​ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស