徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍ពាណិជ្ជកម្មតាមព្រំដែនក្រុងLashio រវាងមីយ៉ាន់ម៉ានិងចិនលើកដំបូងនឹងសម្ពោធបើកនៅថ្ងៃទី ២១ ខែវិច្ឆកា

2019-11-20 15:52:37 cri

    ពិព័រណ៍​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ព្រំដែន​មីយ៉ាន់ម៉ា​និង​ចិន​លើកដំបូង​ដែល​សហការ​រៀបចំឡើង​ដោយ​នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​នៃក្រសួង​ពាណិជ្ជកម្ម​មីយ៉ាន់ម៉ា​និង​រដ្ឋបាល​ប្រជាជន​ក្រុង​lincang​ខេត្ត​យុនណាន​ប្រទេសចិន នឹង​សម្ពោធបើក​នៅ​ក្រុង​Lashio​ប្រទេសមីយ៉ាន់ម៉ា​នៅថ្ងៃ​ទី ២១ ខែវិច្ឆិកា ខណៈ​បច្ចុប្បន្ន​ការងារ​ត្រៀម​រៀបចំ​ទាំងអស់​បាន​ត្រៀម​រួចរាល់​ហើយ ។

ពិព័រណ៍​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ព្រំដែន​ក្រុង​Lashio​ធ្វើឡើង​ក្នុងគោលបំណង​បង្កើត​វេទិកាមួយ​សម្រាប់​ពង្រីក​ការផ្លាស់ប្តូរ​ប្រកបដោយ​មេត្រីភាព​និង​កិច្ចសហប្រតិបត្តិការ​ដែល​ផ្តល់​ផលប្រយោជន៍​ដល់គ្នា​ទៅវិញទៅមក ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​តំបន់​ព្រំដែន ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និងពាណិជ្ជកម្ម​រវាង​ចិននិង​មីយ៉ាន់ម៉ា ពង្រឹង​និង​ពង្រីក​នូវមិត្តភាព​ប្រពៃណី​សុខដុមរមនា ។

    បច្ចុប្បន្ន ភាគី​ទាំងពីរ​បាន​ឈានដល់​មតិឯកភាពគ្នា​អំពី​ការរួមគ្នា​រៀបចំធ្វើ​ពិព័រណ៍​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​តាមព្រំដែន មួយឆ្នាំ​ម្តង​ដោយ​ចាប់ផ្តើម​ធ្វើពី​ឆ្នាំនេះ​តទៅ​ដោយ​ផ្លាស់វេន​ពីក្រុង​Lashio​មីយ៉ាន់ម៉ា​និង​ក្រុង​lincang​ខេត្ត​យុនណាន​ប្រទេសចិន ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស