马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសហប្រជាជាតិនិងអង្គការសហប្រតិបត្តិការសៀងហៃប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការថែមមួយកម្រិតទៀត

2019-11-20 14:47:57 cri

កាល​ពី​ថ្ងៃ​ទី​១៩ខែ​វិច្ឆិកាតាម​ម៉ោងតំបន់ ​សន្និសីទ​កម្រិត​ខ្ពស់​ស្តីពី​កិច្ច​សហប្រតិបត្តិការ​រវាង​អង្គការ​សហប្រជាជាតិ​និង​អង្គការ​​សហប្រតិបត្តិការ​សៀងហៃ​លើក​ទី​៣​បាន​ធ្វើ​ឡើង​នៅ​ទី​ស្នាក់ការ​ទូទៅនៃ​អង្គការ​សហប្រជាជាតិ​នៅ​ទី​ក្រុង​ញ៉ូវយក។​​សន្និសីទ​លើក​នេះ​ផ្តោត​សំខាន់​ទៅ​លើ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​អង្គការ​សហប្រជាជាតិ​និង​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​ក្នុង​ការ​ទប់ស្កាត់​អំពើ​ភេរវកម្ម​និង​ការ​ជួញដូរគ្រឿង​ញៀន​ជា​ដើម​ដើម្បី​ជំរុញ​សន្តិភាព​ សន្តិសុខ​និង​ស្ថិរភាព​ក្នុង​តំបន់​និង​ពិភពលោកទាំងមូល។

លោកAntonioGuterresអគ្គលេ​ខាធិការ​អង្គការ​សហប្រជាជាតិបាន​ថ្លែងថា ​ប្រឈម​នឹង​បញ្ហា​ពិភពលោក​ដែល​កាន់តែ​ធ្ងន់ធ្ងរជា​រៀងរាល់​ថ្ងៃ​ ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​អង្គការ​សហប្រជាជាតិ​និង​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​គឺ​សំខាន់​ណាស់។​អង្គការ​សហប្រជាជាតិ​នឹង​បន្ត​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​ក្នុង​គ្រប់​វិស័យ​ជា​មួយ​អង្គការ​សហប្រតិបត្តិការ​សៀងហៃនិង​ប្រទេសជា​សមាជិក​នៃ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​នា​ពេល​អនាគត។

អ្នកបកប្រែ:马小青
ប្លុកពិសេស