孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងសុន្ទរកថាអំពីការដែលព្រឹទ្ធសភាអាមេរិកអនុម័ត “សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៃតំបន់ហុងកុង”

2019-11-20 16:01:45 cri

    កាលពី​​​ថ្ងៃទី២០​ខែវិចិ្ឆកា ​លោក ​Geng​ shuang ​អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​បាន​ថ្លែង​សុន្ទរកថា​អំពី​ការដែល​ព្រឹទ្ធសភា​អាមេរិក​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពីសិទ្ធិ​មនុស្សនិង​ប្រជាធិបតេយ្យ​នៃតំបន់​ហុងកុង ។

    លោក​ Geng ​shuang ​បានថ្លែងថា​ កាលពី​ថ្ងៃទី១៩​ខែវិចិ្ឆកា​ ព្រឹទ្ធសភា​អាមេរិក​បាន​អនុម័ត “​សេចក្តី​ព្រាងច្បាប់​ស្តីពី​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​នៃតំបន់​ហុងកុង” ។ ​សេចក្តី​ព្រាងច្បាប់​នេះមិន​អើពើ​ការពិត ​បាន​ជ្រៀតជ្រែក​កិច្ចការ​តំបន់​ហុងកុង​ដោយ​ចេតនា​ ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់ចិន​ គឺល្មើស​នឹង​ច្បាប់​អន្តរជាតិ​និង​របៀបរៀបរយ​មូលដ្ឋាននៃ​ទំនាក់ទំនង​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ ​។ ​ភាគីចិន​សម្តែង​ការថ្កោល​ទោស​យ៉ាងខ្លាំង​និងប្រឆាំង​ជាដាច់ខាត​ចំពោះ​ការនេះ ។

    លោក​ Geng ​shuang​ បាន​គូសបញ្ជាក់ថា ​បច្ចុប្បន្ននេះ ​បញ្ហាប្រឈម​នៃតំបន់​ហុងកុង​មិនមែន​លើ​បញ្ហាសិទ្ធិ​មនុស្សនិង​ប្រជាធិបតេយ្យ​នោះទេ​ គឺជា​បញ្ហាបញ្ឈប់​អំពើហិង្សា​និង​ភាព​ចលាចល​ឱ្យបាន​ឆាប់​ គាំពារ​ប្រព័ន្ធច្បាប់​និងស្តារ​​របៀបរៀបរយ​ឱ្យបាន​ល្អដូចមុន​ឡើងវិញ ​។ ពួកយើង​ដាស់តឿន​ដល់​ភាគីអាមេរិក​ឱ្យ​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​ទប់ស្កាត់​សេចក្តី​ព្រាងច្បាប់​នេះចូល​ជាធរមាន​ និង​បញ្ឈប់​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់ចិន​ជាបន្ទាន់​ ។​ បើពុំនោះ​សោធ ​ភាគីចិន​មុខជានឹង​ចាត់វិធានការ​យ៉ាងខ្លាំង​ដើម្បី​ប្រឆាំង​តបវិញ​យ៉ាង​ម៉ឺងម៉ាត់​ ដើម្បី​គាំពារ​ផលប្រយោជន៍​នៃអធិបតេយ្យភាព ​សន្តិសុខ​និងការអភិវឌ្ឍ​ជាតិចិន ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស