邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងទំនាក់ទំនងអន្តរជាតិនៃមជ្ឈិមបក្សកុម្មុយនិស្តចិនបានធ្វើការណែនាំអំពីសន្និសីទពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ១៩ ជូនឧត្តមមន្ត្រីការទូតបរទេស

2019-11-09 15:19:11 cri

      កាលពី​ថ្ងៃទី ៨ ខែវិច្ឆិកា  នៅទីក្រុងប៉េកាំង  ​​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​នៃ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាន​បើកធ្វើ​​កិច្ចប្រជុំ​ណែនាំ​ពី​​​សន្និសីទ​ពេញអង្គ​លើកទី​ ៤ នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​អាណត្តិ​ទី​ ១៩​ ​​ជូនចំពោះ​​ឧត្តមមន្ត្រី​ការទូត​​ប្រទេស​ចំនួន​ជាង ១៣០ ​។

      អ្នក​ជំនាញការ​បាន​​បង្ហាញ​ថា   ​សន្និសីទ​ពេញអង្គ​លើក​នេះ ​បាន​អនុម័ត នូវ ​«សេចក្តី​សម្រេច​ចិត្ត​នៃ​​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ ​ស្តីពី​​បញ្ហា​សំខាន់​​​ក្នុង​ការប្រកាន់ខ្ជាប់​​និង​​កែលម្អ​ឱ្យ​កាន់តែល្អ​នូវ​​របប​សង្គមនិយម​ប្រកប​ដោយ​លក្ខណៈ​ពិសេស​ប្រទេស​ចិន ​ ​ ដើម្បី​​ជំរុញ​ទំនើបកម្ម​នៃ​ប្រព័ន្ធ​អភិបាលកិច្ច​​និង​សមត្ថភាព​អភិបាលកិច្ច​ជាតិ​»​ ។​សេចក្តីសម្រេចចិត្ត​នេះ​​បាន​ជួយ​ផ្តល់​ជម្រើស​ថ្មី​​នៃការធ្វើទំនើបកម្ម​​ប្រទេសជាតិ​​សម្រាប់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​​​។

      ឯកអគ្គរដ្ឋទូត​បរទេស​ប្រចាំ​នៅ​ចិន​និង​ឧត្តមមន្ត្រី​ការទូត​បរទេស​សុទ្ធតែ​បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ថា   ប្រទេស​ចិន​បាន​​បង្កើត​​ការអភិវឌ្ឍ​ប្រកប​ដោយ​ស្ថិរភាព​ផ្នែក​​សេដ្ឋកិច្ច​​​  ​​សង្គម​រក្សា​បាន​សុខសន្តិភាពនិងស្ថិរភាព​យូរអង្វែង ,   ​បាន​បង្កើត​នូវ​មាគ៌ា​អភិវឌ្ឍន៍​ដ៏​ជោគជ័យ​​មួយ  ​​​ហើយ​របប​ជាតិ​​មាន​ប្រសិទ្ធភាព ​និង​សមត្ថភាព​អភិបាលកិច្ច​ជាតិ​​មាន​ភាពខ្លាំង​ក្លា​​ ​​របប​ចិន​កំពុង​បង្ហាញ​នូវ​​ភាពទាក់ទាញ​ពិសេស​លើ​ឆាក​អន្តរជាតិ។ ​ពួកគេ​មាន​ឆន្ទៈ​​បង្កើន​ការផ្លាស់ប្តូរ​ជាមួយ​បក្ស​កុម្មុយនិស្ត​ចិន​ ​បង្កើន​​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ក្នុង​វិស័យ​​ "ខ្សែ​ក្រវាត់​និង​ផ្លូវ"​ជាមួយ​ចិន ​​ ​ដើម្បី​រួមគ្នា​​សម្រេច​​វិវឌ្ឍនភាព​និង​ភាពរុងរឿង​៕​​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស