邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគ៖ ផ្តល់យោបល់ដល់សហរដ្ឋអាមេរិកៈ កុំធ្វើសកម្មភាពតូចតាចមុនកិច្ចពិគ្រោះពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិកវគ្គថ្មីមកដល់

2019-10-10 14:58:00 cri

      កាលពី​ថ្ងៃទី ៧ ខែតុលា​តាម​ម៉ោង​តំបន់​ភាគខាង​កើត​សហរដ្ឋអាមេរិក​  ​នាយកដ្ឋាន​សន្តិសុខ​ឧស្សាហកម្ម​នៃ​ក្រសួង​ពាណិជ្ជកម្ម​​អាមេរិក​បាន​បញ្ចូល​ស្ថាប័ន​ចិន​និង​សហគ្រាស​ចិន​ចំនួន ២៨ ​ក្នុង​ “បញ្ជី​​សហគ្រាស​ដែល​ត្រូវ​គ្រប់គ្រង​ការនាំចេញ​” ​ក្រោម​​ហេតុផល​នៃ​​ “ ការជាប់សង្ស័យ​​នឹង​ការ​បង្ក្រាប​ម៉ូស្លីម​នៅ​​ភូមិភាគ​ស្វយ័ត​ Xinjiang​ ” ​។

      កិច្ចពិគ្រោះ​ពិភាក្សា​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​វគ្គ​ថ្មី​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី ១០ ខែតុលា​ ​ទង្វើ​របស់​អាមេរិក​ដូចពោលខាងលើនេះ ​ច្បាស់​ណាស់​​គឺ​ក្រោម​គោលបំណង​ផ្សេង។​

      ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ  ​ក្នុង​ភូមិភាគស្វយ័ត​​ Xinjiang ​ប្រទេស​ចិន​ ​​មាន​ការអភិវឌ្ឍ​​សេដ្ឋកិច្ច​​ជាប់រហូត​មក​​ហើយ  ​​ជនជាតិ​នីមួយៗ​​ស្រឡាញ់រាប់អាន​គ្នា​ មានភាព​សុខដុមរមនា​  ​​សង្គម​មាន​ស្ថិរភាព​ ​​គ្មាន​​អំពើ​ភេរវកម្ម​អស់​រយៈ​ពេល​ជាង ​៣ ​ឆ្នាំ​មកហើយ​​។ ​គោលនយោបាយ​និង​វិធានការ​គ្រប់គ្រង​​  Xinjiang ​​របស់​ប្រទេស​ចិន​​ត្រូវបាន​មហាជន​គ្រប់ជនជាតិ​នៅ​នឹង​កន្លែង​គាំទ្រ​យ៉ាង​ខ្លាំង​។​ ​ភាគី​អាមេរិក​​មិន​អើពើ​ការពិតជាក់ស្តែង​ទាំងនេះ​ ​គិតតែ​បង្ក្រាប​​​ស្ថាប័ន​និង​សហគ្រាស​ចិន​ ​ថែមទាំង​​ឆ្លៀត​ឱកាស​​បង្កាច់​បង្ខូច​​​នយោបាយ​គ្រប់គ្រង​  Xinjiang ​​​របស់​ប្រទេស​ចិន​ដោយ​យក​សិទ្ធិមនុស្ស​ធ្វើជា​លេស​ ​នេះគឺជា​ការចូល​ជ្រៀតជ្រែក​យ៉ាង​កំរោល​ចំពោះ​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន។ ​ទង្វើ​បែប​នេះ​​គ្មានប្រយោជន៍​ដល់​​ការបន្ថែម​ថ្នូរ​សម្រាប់​កិច្ចចរចា​​នោះទេ​។ ​ផ្តល់យោបល់​ដល់​សហរដ្ឋអាមេរិក​  គួរតែ​រង់ចាំធ្វើ​ការចរចា​ដោយ​គោរព​ការពិត​ជាក់ស្តែង  ​​កុំ​​​ធ្វើ​សកម្មភាព​តូចតាច​​មុន​​កិច្ចពិគ្រោះ​ពិភាក្សា​ផ្នែក​សេដ្ឋកិច្ច​និងពាណិជ្ជកម្ម​វគ្គ​ថ្មី​ជាមួយចិន​ចាប់ផ្តើម៕​​​​​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស