马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកLiKeqiangធ្វើជាអធិបតីនៃសន្និសីទកិច្ចការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាកិច្ចការរដ្ឋហើយពិនិត្យនិងអនុម័តសេចក្តីព្រាងច្បាប់នៃលក្ខន្តិកៈស្តីពីការធ្វើឱ្យល្អប្រសើរនូវបរិយាកាសអាជីវកម្ម

2019-10-09 17:27:41 cri

កាល​ពី​ថ្ងៃ​ទី​៨ខែ​តុលា លោកLiKeqiangនាយករដ្ឋមន្រ្តី​ចិន​បាន​ធ្វើ​ជា​អធិបតី​នៃ​សន្និសីទ​កិច្ចការ​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​ហើយ​ពិនិត្យ​និង​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​នៃ​លក្ខន្តិកៈ​ស្តីពី​ការ​ធ្វើ​ឱ្យល្អ​ប្រសើរ​នូវ​បរិយាកាស​អាជីវកម្ម ​ដើម្បី​ផ្តល់​ការធានា​ខាង​របប​សម្រាប់​តួអង្គសេដ្ឋកិច្ច​ប្រភេទ​នានា​នៃ​សង្គម​វិនិយោគ​និង​ធ្វើ​អាជីវកម្មតាម​រយៈ​ច្បាប់​នៃ​រដ្ឋាភិបាល។

សន្និសីទ​នេះ​បាន​វែកញែក​ថា ​ការ​កំណត់​លក្ខន្តិកៈ​រដ្ឋបាល​ជា​ពិសេស​សម្រាប់​ជំរុញ​កិច្ច​កសាង​បរិយាកាស​អាជីវកម្ម​ឱ្យ​មាន​ប្រព័ន្ធ​ទីផ្សារ​ មាន​ការ​គ្រប់គ្រង​តាម​ច្បាប់​និង​អន្តរជាតូបនីយកម្ម​ជា​វិធាន​ការ​ដ៏​សំខាន់​សម្រាប់​ធ្វើ​ឱ្យ​ស៊ីជម្រៅ​នូវ​កំណែទម្រង់​និង​ការ​បើក​ទូលាយ ​ការ​ជំរុញ​ប្រកួតប្រជែង​ដោយ​ស្មើភាព ​បង្កើន​កម្លាំង​រស់រវើក​នៃ​ទីផ្សារនិង​កម្លាំង​ចលករ​សេដ្ឋកិច្ច ​និង​លើកកម្ពស់​ការ​អភិវឌ្ឍ​ដោយ​គុណភាព​ខ្ពស់។​សន្និសីទ​នេះ​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នៃ​លក្ខន្តិកៈ​ស្តីពី​ការ​ធ្វើ​ឱ្យល្អ​ប្រសើរ​នូវ​បរិយាកាស​អាជីវកម្ម ​ដោយ​បាន​កំណត់​នូវ​ស្តង់ដារ​ស្តីពី​របប​មូលដ្ឋាន​គឺ​មាន​បរិយាកាស​អាជីវកម្ម​ដូចគ្នាសម្រាប់​សហគ្រាស​ទុនជាតិ​និង​អន្តរជាតិ​​។

អ្នកបកប្រែ:马小青
ប្លុកពិសេស