王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនដាស់តឿនដល់ភាគីអាមេរិកឱ្យបញ្ឈប់ការប្រើប្រាស់បញ្ហាពាក់ព័ន្ធនឹងតំបន់Xizangដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន

2019-09-20 11:07:48 cri

     ទាក់ទិននឹង​រឿង​ដែល​សមាជិក​សភា​អាមេរិក​មួយ​ចំនួន​បាន​ដាក់​ស្នើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​គោល​នយោបាយ​ Xizang​ប្រចាំ​ឆ្នាំ ២០១៩​និង​ការ​គាំទ្រ​ជូន​សភា​តំណាង​រាស្ត្រ​អាមេរិក​នាពេល​កន្លងទៅ​នេះ​ ​លោក​កឹងស័ង​អ្នកំពាក្យ​ក្រសួង​ការ​បរទេសចិន​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ជាប្រចាំ​នាថ្ងៃទី​១៩​ខែ​កញ្ញា​ថា​ ​ប្រទេសចិន​សូម​ដាស់តឿន​ដល់​អាមេរិក​​ឱ្យ​ស្វែង​យល់​ឱ្យ​​បាន​ពេញលេញ​នូវ​ភាព​រសើប​កម្រិត​ខ្ពស់​នៃ​បញ្ហា​ពាក់ព័ន្ធ​នឹង​តំបន់​Xizang​ ​ហើយ​បញ្ឈប់​ការ​ជំរុញ​សេចក្តី​ព្រាង​ច្បាប់​ពាក់ព័ន្ធ នឹង​បញ្ឈប់​​ការ​ប្រើប្រាស់​បញ្ហា​ពាក់ព័ន្ធ​នឹង​តំបន់​Xizang​ដើម្បី​​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន​។

      លោក​កឹងស័ង​បាន​ថ្លែង​ថា​ ​សេចក្តីព្រាង​ច្បាប់​មួយ​នេះ​បាន​ល្មើស​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​បទដ្ឋាន​​មូលដ្ឋាន​នៃ​ទំនាក់ទំនង​អន្តរជាតិ​ និងបាន​ជ្រៀតជ្រែក​យ៉ាង​កម្រោល​នូវ​កិច្ច​ការ​ផ្ទៃក្នុង​របស់​ប្រទេសចិន​ ​ដែល​បាន​បញ្ចេញ​សញ្ញា​ប្រព្រឹត្ត​ខុស​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​កម្លាំង​អបគមន៍​​ដែល​ប៉ុនប៉ង​ចង់​ឱ្យ​តំបន់​Xizang​ឯករាកជ្យ​​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស