翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ី ជីនភីង ប្រធានរដ្ឋចិនចុះត្រួតពិនិត្យការងារនៅខេត្តហឺណាន ប្រទេសចិន ដោយបានគូសបញ្ជាក់ពីការបង្កើនជំនឿចិត្តលើខ្លួនឯង ខិតខំឧស្សាហ៍ព្យាយាម ដើម្បីបង្កើតសមិទ្ធផលកាន់តែថ្មីនៅភូមិភាគកណ្តាលចិនក្នុងយុគសម័យថ្មី

2019-09-19 17:18:20 cri

图片默认标题_fororder_1125011847_15688267652301n

       ពីថ្ងៃទី ១៦ ដល់​ទី ១៨ ខែកញ្ញា ឆ្នាំ ២០១៩ លោក​ស៊ី ជីនភីង អគ្គលេខាធិការ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន ប្រធានរដ្ឋ​ និង​ជា​ប្រធានគណៈកម្មាធិការ​យោធាមជ្ឈិម​​​ចិន​​​បាន​អញ្ជើញទៅ​ដល់​ក្រុង​ស៊ីនយ៉ាង ​​ក្រុង​ចឹងចូវ​និង​កន្លែង​មួយ​ចំនួន​ទៀត​នៃ​ខេត្ត​ហឺ​ណាន​ប្រទេសចិន​ ដើម្បី​​​ធ្វើ​ការ​ត្រួតពិនិត្យនិងស្វែង​យល់អំ​ពី​ការអភិវឌ្ឍ​នៃ​សេដ្ឋកិច្ច​និង​សង្គមកិច្ច និង​ស្ថានភាព​អប់រំ​ក្រោម​ប្រធានបទ​"មិនបំ​ភ្លេចគោល​​បំណង​ដើម​ ចងចាំ​ភារកិច្ច​របស់​ខ្លួន​" ។ ​ក្នុងពេល​ចុះ​ត្រួត​ពិនិត្យការងារ​​ លោក​ស៊ី ជីនភីង​បាន​គូសបញ្ជាក់​ថា ត្រូវ​​ប្រកាន់​ខ្ជាប់វិធីសាស្រ្ត​ការងារ​​ដែល​ស្វែង​រក​ការ​វិវឌ្ឍរីក​ចម្រើន​ប្រកប​ដោយ​ភាព​នឹងនរ​ ប្រកាន់​ខ្ជាប់​នូវគំនិត​អភិវឌ្ឍ​ថ្មី ​ជំរុញ​ឱ្យសេដ្ឋកិច្ច​វិវឌ្ឍ​យ៉ាង​រឹងមាំ​និងជា​​និរន្តរភាព សង្គម​មាន​ភាពសុខដុមរមនា​​និងមាន​​ស្ថិរភាព ​ព្រមនិងបង្កើន​អារម្មណ៍​សុវត្ថិភាព​និង​សុភមង្គល​របស់​ប្រជាជន​ សំដៅ​បង្កើតសមិទ្ធផល​កាន់​តែ​ថ្មី​នៅ​ភូមិភាគ​​កណ្តាល​ចិន​ក្នុង​យុគសម័យ​ថ្មី​ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស