王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យ​ព័ត៌មាន​នៃ​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋចិន​ចេញផ្សាយ​សៀភៅស​មាន​ចំណងជើង​ថា​《ស្មើភាព​ ​អភិវឌ្ឍន៍ ការចែករំលែក ៖ ការអភិវឌ្ឍ​និង​វឌ្ឍនភាព​នៃ​កិច្ចការ​ស្ត្រី​​របស់​ប្រទេស​ចិន​ថ្មី​ក្នុង​អំឡុង​ពេល​ ៧០ ឆ្នាំ 》

2019-09-19 17:00:38 cri

      ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៩ ការិយាល័យ​ព័ត៌មាន​នៃ​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋចិន​បាន​ចេញផ្សាយ​សៀភៅស​មាន​ចំណងជើង​ថា​《ស្មើភាព​ ​អភិវឌ្ឍន៍ ការចែករំលែក ៖ ការអភិវឌ្ឍ​និង​វឌ្ឍនភាព​នៃ​កិច្ចការ​ស្ត្រី​​របស់​ប្រទេស​ចិន​ថ្មី​ក្នុង​អំឡុង​ពេល​ ៧០ ឆ្នាំ 》។ 

      តាម​សៀភៅស​បាន​ឱ្យ​ដឹង​ថា ការអភិវឌ្ឍ​របស់​ប្រទេស​ចិន​បាន​ឈាន​ចូល​ក្នុង​យុគសម័យ​ថ្មី ។ នៅ​ក្រោម​ការដឹកនាំ​នៃ​គំនិត​សង្គមនិយម​ប្រកបដោយ​លកខណៈ​ពិសេស​ចិន​ក្នុង​យុគសម័យថ្មី​របស់​លោក ស៊ីជីនភីង​ប្រធានរដ្ឋ​ចិន ប្រទេស​ចិន​បាន​ប្រកាន​ខ្ជាប់​ជា​និច្ច​នូវ​ការ​ធានា​និង​កែលម្អ​ជីវភាពរស់​នៅ​របស់​ស្ត្រី​ ជំរុញ​ឱ្យ​ស្ត្រី​ទទួល​បាន​ការអភិវឌ្ឍ​យ៉ាង​ពេញលេញ ដឹកនាំ​ស្ត្រី​រាប់​សែន​រាប់លាននាក់​ធ្វើ​កិច្ច​ខិតខំប្រឹងប្រែង ដើម្បី​សម្រេច​បាននូវ​គោលដៅ​តស៊ូ​”មួយ​សតវត្សរ៍​ចំនួន ២ “និង​ក្តីសុបិន​ចិន​ដែល​ស្តារ​ភាព​រុងរឿង​ដ៏​អស្ចារ្យ​របស់​ប្រជាជាតិចិន​​ឡើង​វិញ​ ។

អ្នកបកប្រែ:王幸
ប្លុកពិសេស