马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

“កម្មវិធីព័ត៌មាន”នៃCCTVផ្សព្វផ្សាយបទអត្ថាធិប្បាយក្រោមចំណងជើងថា សូមស្តាប់សំឡេងរបស់អ្នកក្រុងហុងកុង

2019-08-18 16:45:03 cri

“កម្មវិធី​ព័ត៌មាន”​នៃ​CCTVបាន​ផ្សព្វផ្សាយ​បទ​អត្ថាធិប្បាយ​ក្រោម​ចំណង​ជើង​ថា ​សូម​ស្តាប់​សំឡេង​របស់​អ្នក​ក្រុង​ហុងកុង។អត្ថបទ​នេះ​ថ្លែង​ថា ​រសៀល​ថ្ងៃ​ទី​១៧ខែ​សីហា ​សហគមន៍ការពារ​ហុងកុង​បាន​ធ្វើ​មីទីញ​ស្តីពី​ការ​ប្រឆាំង​នឹង​អំពើ​ហិង្សា​និង​សង្គ្រោះ​ហុងកុង​នៅ​សួន​ឧទ្យាន​Tamarនៃ​Admiraltyហុងកុង ​អ្នក​ក្រុង​ហុងកុង​ជា​ច្រើន​បាន​អំពាវនាវ​ឱ្យ​ស្តារ​របៀបរៀប​រយជា​ប្រក្រតី​នៃ​សង្គម​ឡើងវិញ​ឱ្យបាន​ឆាប់។

មាន​អ្នក​ក្រុង​ហុងកុង​កាន់តែ​ច្រើន​បាន​យល់​ច្បាស់​ថា ​ពិតជា​មាន​មនុស្ស​ចង់​ឱ្យ​ហុងកុង​ធ្លាក់​ក្នុង​ភាព​ចលាចល​ងើប​មុខ​មិន​រួច ​អ្នក​ក្រុង​ហុងកុង​រាប់​សែន​នាក់​បាន​សម្តែង​នូវ​ទស្សនៈ​របស់​ខ្លួន​ដោយ​អង់អាច​ ​នេះ​ជា​សាធារណ​មតិ​សំខាន់​របស់​សង្គម​ហុងកុង​បាន​លើក​ឡើង។

មាន​អ្នក​ក្រុង​ហុងកុង​កាន់តែ​ច្រើនគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដល់​​ប៉ូលិស​ហុងកុង​ក្នុង​ការ​អនុវត្ត​ច្បាប់​ដោយ​ម៉ឺងម៉ាត់ ​ហើយ​ទាមទារ​យ៉ាង​ខ្លាំង​ឱ្យ​បញ្ឈប់អំពើ​ល្មើស​ច្បាប់ ​ការ​បំផ្លិច​បំផ្លាញ​និង​ភាព​ចលាចល​គ្រប់​បែប​យ៉ាង ​ចាត់ចែង​ឧក្រិដ្ឋជន​ហិង្សា​តាម​ច្បាប់ ​​ស្តារ​​របៀបរៀប​រយជា​ប្រក្រតី​នៃ​សង្គម​ឡើងវិញ​ឱ្យ​បាន​ឆាប់​ ដើម្បី​ស្តារ​ជីវភាព​ប្រកប​ដោយ​ភាព​សុខសាន្តត្រាណ​ឡើងវិញ​។

រំពឹង​ថា ​អ្នក​ក្រុង​ហុងកុង​ជា​ច្រើន​បន្ត​និយាយ​ថា”ទេ”ដោយ​អង់អាចក្លាហាន​ទៅ​កាន់​អំពើ​បំផ្លិច​បំផ្លាញ​ហុងកុង​ដោយ​កម្លាំង​ហិង្សា​ ​និង​ការពារ​ហុងកុង​តាម​រយៈ​ស្មារតី​វិជ្ជមានក៏​ដូចជា​អនុវត្ត​សកម្មភាព​ជាក់ស្តែង។គាំពារ​ផ្ទះសម្បែង​ដ៏​ល្អ​បវរ​និង​ភាព​សុខសាន្តត្រាណ​សម្រាប់​ហុងកុង ​សង្គម​និង​ខ្លួនឯង។

អ្នកបកប្រែ:马小青
ប្លុកពិសេស