魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប៉ាគីស្ថានសម្តែងការស្វាគមន៍ចំពោះកិច្ចពិគ្រោះពិភាក្សារបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិស្តីពីតំបន់ Kashmir

2019-08-18 15:24:21 cri

    កាលពី​ថ្ងៃទី ​១៧ ​ខែសីហា​ នៅលើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់ខ្លួន ​លោក​ Imran ​Khan ​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​បាន​សម្តែង​ការស្វាគមន៍​ចំពោះ​កិច្ចពិគ្រោះ​ពិភាក្សា​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គការសហប្រជាជាតិ​ស្តីពី​តំបន់ ​Kashmir ​។​លោក​បាន​ថែ្លងថា ​ក្រុម​ប្រឹក្សា​សន្តិសុខ​បាន​អនុម័ត​នូវ​សេចក្តីសម្រេចចិត្ត​មួយចំនួន​លើ​បញ្ហា ​Kashmir ​ដែល​នេះ​គឺជា​ការ​អះ​អាង​ជាថ្មី​ឡើងវិញ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អំពី​សេចក្តីសម្រេចចិត្ត​ទាំង​នេះ។​

    ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​បាន​រៀបចំ​កិច្ចពិគ្រោះពិភាក្សា​ស្តីពី​បញ្ហា​ឥណ្ឌា​និង​ប៉ាគីស្ថាន​កាលពី​ថៃ្ងទី​ ១៦​ ខែសីហា​ដើម្បី​ស្តាប់​របាយការណ៍​របស់​លេខាធិការដ្ឋាន​នៃ​អង្គការសហប្រជា​ជាតិ​ស្តីពី​ស្ថានភាព​នៅ ​Kashmir ​នាពេល​បច្ចុប្បន្ន​និង​ការ​ងារ​របស់​ក្រុម​អ្នកសង្កេតការណ៍​យោធា​របស់​អង្គការសហប្រជាជាតិ​នៅប្រទេស​ឥណ្ឌា​និង​ប៉ាគីស្ថាន​។​

    នាពេល​ថ្មីៗនេះ ​ស្ថានភាព​នៅ​តំបន់ ​Kashmir ​មាន​ភាពតានតឹង ​កងទ័ព​ឥណ្ឌា​និង​ប៉ាគីស្ថាន​បាន​បាញ់គ្នា​ម្តងហើយ​ម្តងទៀត​នៅក្បែរ​តំបន់​ខ្សែ​ការពារ​ ​Kashmir​ ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស