魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មេដឹកនាំភាគីទាំងពីរសម្រាប់កិច្ចពិគ្រោះពិភាក្សាជាន់ខ្ពស់ផែ្នកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកធ្វើការសន្ទនាគ្នាតាមទូរស័ព្ទ

2019-08-14 15:27:26 cri

    កាលពី​យប់​ថ្ងៃទី ​១៣ ​ខែសីហា ​លោក ​Liuhe ​សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​និងជា​ឧបនាយករដ្ឋមន្រ្តី​ចិន​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជា​មួយ​លោក Robert ​Lighthizer ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​និង​លោក ​Steven ​Mnuchin ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​តាម​ការណាត់។​ភាគីចិន​បាន​ធ្វើ​ការតវ៉ា​យ៉ាង​ខ្លាំង​បំផុត​ស្តីពី​គម្រោង​ដំឡើង​ពន្ធគយ​របស់​ភាគីអាមេរិក​ទៅលើ​ផលិតផល​នាំចូល​ពី​ប្រទេស​ចិន​នៅ​ថ្ងៃទី ​១ ​ខែកញ្ញា​ខាង​មុខនេះ។​ភាគីទាំងពីរ​បាន​ព្រមព្រៀង​គ្នា​ថា ​នឹង​សន្ទនា​តាម​ទូរស័ព្ទ​ម្តងទៀត​នៅ​ ២ ​សប្តាហ៍ក្រោយ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស