孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ត្រីអាល្លឺម៉ង់ចុះផ្សាយអត្ថបទក្រោមចំណងជើងថា “កុំឱ្យតំបន់ហុងកុងធ្លាក់ចូលក្នុងភាពច្របូកច្របល់”លើវេបសាយភាសាអាល្លឺម៉ង់នៃកាសែតអឺរ៉ុប

2019-08-13 17:28:26 cri

    ពេលថ្មី​ៗកន្លង​ទៅនេះ ​បណ្ឌិត​ Michael ​Borchmann ​អតីត​ប្រធានផ្នែក​កិច្ចការ​អឺរ៉ុបនិង​អន្តរជាតិ​នៃរដ្ឋ​ Hessen ​របស់​អាល្លឺម៉ង់​បានចុះផ្សាយ​អត្ថបទ​ក្រោម​ចំណងជើងថា​ “កុំឱ្យ​តំបន់​ហុងកុង​ធ្លាក់ចូលក្នុង​ភាពច្របូកច្របល់​”លើវេបសាយ​ភាសាអាល្លឺម៉ង់​នៃកាសែត​អឺរ៉ុប ។

    អត្ថបទ​បង្ហាញថា​ លោកមាន​ការវិនិច្ឆ័យ​ដ៏ម៉ឺងម៉ាត់​ចំពោះ​ហេតុការណ៍​ដែល​កើតនៅ​តំបន់ហុងកុង​ក្នុងសប្តាហ៍​នេះ ។ ​បាតុករ​សម្តែង​មតិខុសគ្នា​ចំពោះ​សេចក្តីព្រាង​ច្បាប់មួយ​​នៃ​ស្ថាប័នជាតិ​គឺគ្មានអ្វី​ខុស​នោះទេ ។​ ប៉ុន្តែទន្ទឹមនឹង​ការវិវឌ្ឍ​នៃហេតុការណ៍​ មនុស្ស​នឹងរកឃើញ​យ៉ាង​ឆាប់រហ័សថា​ រឿងនេះ​មិនមែន​ពាក់ព័ន្ធនឹង​សេចក្តី​ព្រាងច្បាប់​ជាក់ស្តែង​ណាមួយទេ​ គឺមាន​គោលដៅ​បង្កើត​ភាពច្របូកច្របល់​និងចលាចល​នៅតំបន់​ហុងកុង ។

    អត្ថបទ​ថ្លែងថា ​ថ្នាក់​ដឹកនាំ​នៃបក្សនិង​រដ្ឋាភិបាល​ចិនបាន​ចេញនូវ​ការព្រមាន​ច្បាស់លាស់​គឺជាពេល​វេលាដ៏​ត្រឹមត្រូវ ។ ​អ្នកដែល​លេង​ជាមួយនឹង​ភ្លើង​មុខជានឹង​រលាកខ្លួនឯង​មិនខាន ​។ ​មនុស្ស​ទាំងនេះ​សុទ្ធតែនឹង​ត្រូវទទួល​ទោស​នៅទីបំផុត ។

    សេចក្តីបញ្ចប់​នៃ​អត្ថបទ​បានឱ្យ​ដឹងថា​ ដើម្បី​ផលប្រយោជន៍​នៃតំបន់​ហុងកុងនិង​ប្រទេសចិន​ទាំងមូល​ មានតែ​ប្រកាន់​ការប្តេជ្ញាចិត្ត​ដ៏ម៉ឺងម៉ាត់​និងអាកប្បកិរិយា​ដ៏រឹងមាំ​ទើបអាច​ដោះស្រាយ​បញ្ហា​បាន​ ។​ ទោះបី​ប្រព័ន្ធ​សារព័ត៌មាន​បស្ចិមប្រទេស​បាន​បកស្រាយ​ខុសឆ្គង​ដោយ​ចេតនា​ម្តងទៀត​ចំពោះ​ប្រទេសចិន​ ក៏ប៉ុន្តែ​រដ្ឋាភិបាល​ចិននឹង​មិនមាន​ការរំខាន​ដោយសារ​ការនេះទេ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស