徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិនអំពាវនាវឱ្យបង្កបង្កើតបរិយាកាសសុខសន្តិភាពសម្រាប់យុវជនធំធាត់ឡើង

2019-07-18 17:15:23 cri

    កាលពី​ថ្ងៃទី ១៧ ខែកក្កដា ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​រៀបចំធ្វើ​កិច្ចប្រជុំ​បើកទូលាយមួយ​ស្តីពី​យុវជន សន្តិភាព​និងសន្តិសុខ ។ លោក​Wu Haitao តំណាងរង​ប្រចាំជា​អចិន្ត្រៃយ៍​នៅអង្គការ​សហប្រជាជាតិ​នៃប្រទេសចិន​បានថ្លែង​ក្នុងកិច្ចប្រជុំថា ក្រុមប្រឹក្សា​សន្តិសុខ​គួរតែ​បង្កើនកិច្ចខិតខំប្រឹងប្រែង​ផ្នែកនយោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​ក្តៅៗ​ក្នុងតំបន់ សម្រាប់​បង្កើត​បរិយាកាស​សុខសន្តិភាព​សម្រាប់​យុវជន​ធំធាត់ឡើង ។

    លោក​Wu Haitao បាន​ថ្លែងថា សហគមន៍អន្តរជាតិ​ត្រូវតែ​អនុលោមតាម​បទដ្ឋាន​រួមគ្នា​នៃក្រុមប្រឹក្សា​សន្តិសុខ ប្រឆាំងនឹង​កម្លាំង​ភេរវកម្ម​និង​ភាពជ្រុលនិយម​គ្រប់ប្រភេទ​យ៉ាងម៉ឺងម៉ាត់ ។

    លោក​Wu Haitao​សង្កត់ធ្ងន់ថា ភាពក្រីក្រ​ធ្ងន់ធ្ងរ​និង​អតុល្យភាព​ក្នុងការអភិវឌ្ឍ​ជាដើម​គឺជា​មូលហេតុ​ស៊ីជម្រៅ​នៃការប៉ះទង្គិច អង្គការ​សហប្រជាជាតិ​គួរតែ​ជួយ​ប្រទេស​កំពុងអភិវឌ្ឍន៍​ឱ្យបង្កើន​សមត្ថភាព​របស់ខ្លួន​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស