郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWangQishanអនុប្រធានរដ្ឋចិនជួបពិភាក្សាជាមួយប្រធានគណៈប្រតិភូប្រទេសអាហ្រ្វិកដែលចូលរួមកិច្ចប្រជុំអ្នកសម្របសម្រួលសម្រាប់ការអនុវត្តសមិទ្ធផលនៃសន្និសីទកំពូលក្រុងប៉េកាំងនៃវេទិកាសហប្រតិបត្តិការចិន–អាហ្រ្វិក

2019-06-24 15:44:35 cri

  ថ្ងៃ​ទី​២៤​ខែ​មិថុនា នៅ​វិមាន​សភា​ប្រជាជន​ក្រុង​ប៉េកាំង លោក​WangQishanអនុ​ប្រធាន​រដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​ជា​មួយ​ប្រធាន​គណៈប្រតិភូ​នៃ​ប្រទេស​អាហ្រ្វិក​ដែល​ចូល​រួម​កិច្ច​ប្រជុំ​អ្នក​សម្រប​សម្រួលសម្រាប់​ការ​អនុវត្ត​សមិទ្ធផល​នៃ​សន្និសីទ​កំពូល​ក្រុង​ប៉េកាំង​នៃ​វេទិកា​សហប្រតិបត្តិការ​ចិន–អាហ្រ្វិក។

      ថ្លែង​ក្នុង​កិច្ច​ជំនួប លោក​WangQishanបាន​លើក​ឡើង​ថា ការ​រៀប​ចំ​ធ្វើ​កិច្ច​ប្រជុំ​អ្នក​សម្រប​សម្រួលសម្រាប់​ការ​អនុវត្ត​សមិទ្ធផល​នៃ​សន្និសីទ​កំពូល​ក្រុង​ប៉េកាំង​នៃ​វេទិកា​សហប្រតិបត្តិការ​ចិន–​អាហ្រ្វិកគឺ​ជា​វិធានការ​ដ៏​សំខាន់​ដែល​ចិន​និង​អាហ្រ្វិក​ធ្វើ​ឡើង​ដើម្បី​ចាប់​ដៃ​គ្នា​អនុវត្ត​សមិទ្ធផល​នៃ​សន្និសីទ​កំពូល​ក្រុង​ប៉េកាំង​ដែល​បើក​ធ្វើ​នៅ​ខែ​កញ្ញា​ឆ្នាំ​២០១៨ ហើយ​ក៏​ជាព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នៃ​ទំនាក់​ទំនង​រវាង​ចិន​និង​អាហ្រ្វិក​ក្នុង​ឆ្នាំ​២០១៩​នេះ​ផង​ដែរ ។ ប្រទេស​ចិន​នឹង​បន្ត​រួម​សហការ​ជា​មួយ​ភាគី​អាហ្រ្វិក ដើម្បី​ជំរុញ​ឱ្យ​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​រវាង​ចិន​និង​អាហ្រ្វិក​ឡើង​ដល់​កម្រិត​ថ្មី​ថែម​ទៀត ក្នុង​ន័យ​បង្កើត​ជា​សហគមន៍​រួម​វាសនា​ចិន​និង​អាហ្រ្វិក​ដែល​កាន់​តែ​មាន​ភាព​ស្អិត​ល្មួត​។

      ជា​ការ​ឆ្លើយ​តប បណ្តា​ប្រធាន​គណៈប្រតិភូ​អាហ្រ្វិកបាន​ថ្លែង​ថា អា​ហ្រ្វិក​សូម​កោត​សរសើរ​ចំពោះ​រូបមន្ត​អភិវឌ្ឍន៍​និង​សមិទ្ធផល​ដ៏​មហិមា​របស់​ប្រទេស​ចិន រំពឹង​ថា អាច​រួម​សហការ​ជា​មួយ​ភាគី​ចិន​ក្នុង​កិច្ច​កសាង​ខ្សែ​ក្រវាត់​និង​ផ្លូវ ដើម្បី​រួម​គ្នា​អនុវត្ត​ឱ្យ​បាន​ល្អ​នូវ​លទ្ធ​ផល​ជា​ផ្លែ​ផ្កា​នានា​នៃ​វេទិកា​សហប្រតិបត្តិការ​ចិន–អាហ្រ្វិក ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស