王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព្រលាន​យន្តហោះ​អារ៉ាប៊ីសាអូឌីត​រង​ការ​វាយប្រហារ​ដោយ​អង្គការប្រដាប់​អាវុធ Hussein បណ្តាល​ឱ្យ​មនុស្ស​ចំនួន ១ នាក់​ស្លាប់បាត់បង់ជីវិត​និង​ ៧ នាក់​រងរបួស

2019-06-24 17:38:52 cri

      យប់ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៩ ​​សម្ព័ន្ធ​ទ័ព​ពហុ​ប្រទេស​ដែល​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ថ្លែង​ថា នៅ​ថ្ងៃ​ដដែលនោះ អង្គការប្រដាប់​អាវុធ Hussein ប្រទេស​យេម៉ែន​បាន​វាយប្រហារ​ទៅ​លើ​ព្រលាន​យន្តហោះ​អន្តរជាតិ​មួយ​ស្តិតនៅ​ភាគ​និរតី​អារ៉ាប៊ីសាអូឌីត បណ្តាល​ឱ្យ​មនុស្ស​ ១ នាក់​ស្លាប់បាត់បង់ជីវិត​និង​ ៧ នាក់​រងរបួស ។ 

      អ្នកនាំពាក្យ​នៃ​​សម្ព័ន្ធទ័ព​ពហុ​ប្រទេស​​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​តាម​រយៈទីភ្នាក់ងារ​ព័ត៌មាន​អារ៉ាប៊ីសាអូឌីត​ថា អង្គការប្រដាប់​អាវុធ Hussein ប្រទេស​យេម៉ែន​បាន​វាយប្រហារ​ដោយ​ភេរកម្ម​ទៅ​លើ​ព្រលាន​យន្តហោះ​អន្តរជាតិ​មួយ​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ស៊ីរី​ ១ នាក់​ស្លាប់បាត់បង់ជីវិត​និង​ជនស៊ីវិល ៧ នាក់​ទៀត​រងរបួស ។ អ្នកនាំពាក្យ​រូប​នេះ​មិន​ទាន់​បង្ហើបឱ្យ​ដឹង​ថា ប្រកដនូវ​អង្គការ​ប្រដាប់​អាវុធ​Hussein បាន​ប្រើប្រាស់​​អាវុធ​ប្រភេទ​អ្វី​ធ្វើ​ការ​វាយប្រហារ​លើក​នេះ​នោះ​ទេ ៕ 

អ្នកបកប្រែ:王幸
ប្លុកពិសេស