魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ីជីនភីង ជួបពិភាក្សាការងារជាមួយលោក ភូទីន ប្រធានាធិបតីរុស្ស៊ីនៅក្រុង St. Petersburg

2019-06-07 15:40:30 cri

    លោក ​ស៊ីជីនភីង ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ​ភូទីន ​ប្រធានាធិបតី​រុស្ស៊ី​នៅ​ក្រុង ​St. ​Petersburg​ កាលពី​ថ្ងៃទី​ ៦​ ខែមិថុនា។​ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​បាន​ធ្វើ​ការ​ផ្លាស់ប្តូរ​មតិ​គ្នា​យ៉ាង​ស៊ីជម្រៅ​ស្តីពី​ស្ថានភាព​អន្ដរជាតិ​នាពេល​បច្ចុប្បន្ននេះ​ព្រម​ទាំង​បញ្ហា​អន្តរជាតិ​និង​តំបន់​សំខាន់ៗ។​

    ថែ្លងក្នុង​កិច្ចជំនួប ​លោក ​ស៊ីជីនភីង ​បាន​សង្កត់ធ្ងន់ថា ​នៅក្នុង​បរិបទ​នៃ​ស្ថានភាព​បច្ចុប្បន្ននេះ ​ភាគីទាំងពីរ​គួរតែ​ធ្វើឱ្យ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​ជាយុទ្ធសាស្ត្រ ​នេះគឺ​មិនត្រឹមតែ​ការពារ​ផលប្រយោជន៍​រវាង​ចិន​និង​រុស្ស៊ី​ប៉ុណ្ណោះទេ ​ថែមទាំង​ក៏​ការពារ​បទដ្ឋាន​អន្តរជាតិ​និង​សីលធម៌​អន្តរជាតិ​ជា​មូលដ្ឋាន ​ក៏ដូចជាធានារក្សា​នូវ​សន្តិភាព ​សន្តិសុខ​និង​ស្ថិរភាព​នៃ​ពិភពលោក​ទៀតផង។​

    ជាការ​ឆ្លើយតប ​លោកភូទីន​បាន​ថែ្លងថា ​មិនថា​ ស្ថានភាព​អន្តរជាតិ​កាន់តែ​ស្មុគស្មាញ​និង​ផ្លាស់ប្តូរ​កាន់តែច្រើន​នោះទេ ​ប្រទេស​ទាំងពីរ ​រុស្ស៊ី​និង​ចិន​គួរតែ​ពង្រឹង​និង​ធ្វើឱ្យ​ស៊ី​ជម្រៅ​នូវ​ជំនឿទុកចិត្ត​ផ្នែក​នយោបាយ ​ក៏ដូចជា​ពង្រឹង​ការសម្របសម្រួល​និង​កិច្ចសហ​ប្រតិបត្តិការ​នៅក្នុង​កិច្ចការអន្តរជាតិ​ព្រមទាំង​ធានារក្សា​នូវ​បទដ្ឋាន​ជា​មូលដ្ឋាន​នៃ​ច្បាប់​អន្តរជាតិ​និង​ទំនាក់ទំនង​អន្តរជាតិ៕​

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស