孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានចិន

2019-05-26 15:30:44 cri

-លោក​ស៊ីជីនភីង​ប្រធានរដ្ឋចិន​ផ្ញើសារលិខិត​អបអរសាទរ​ដល់​ពិព័រណ៍​ឧស្សាហកម្ម​ទិន្នន័យ​ទ្រង់ទ្រាយ​ធំ​អន្តរជាតិ​​ចិន​ឆ្នាំ២០១៩ ។

-លោក​លីខឹឈាង​គូសបញ្ជាក់ថា​ ការអនុវត្ត​ជាក់ស្តែងនូវ​ការកាត់បន្ថយ​ពន្ធដារ​ការបញ្ចុះតម្លៃ​និង​ការបំពេញ​សេវាកម្ម​ហិរញ្ញវត្ថុ ​ដើម្បីជំរុញ​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៃ​សហគ្រាស ។

-អ្នកជំនាញការ​ថ្លែងថា ​ភាគីអាមេរិក​មិន​ចាំបាច់​ស្វែងរក​លេស​សម្រាប់​ការដាក់​​សម្ពាធ​ជាអតិបរមា​នោះទេ​ ហើយ​មានតែ​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ភាព​យុត្តិធម៌ទេ​ទើបជា​មធ្យោបាយ​តែមួយគត់​សម្រាប់​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាងចិននិង​សហរដ្ឋអាមេរិក ។

-អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​ឧស្សាហកម្ម​និងព័ត៌មាន​វិទ្យាចិន​បានថ្លែងថា​ ឥទ្ធិពលនៃ​វិធានការ​របស់​ភាគីអាមេរិក​អាច​ត្រូវគ្រប់គ្រង​បាន​ជាទូទៅ​ ប្រទេសចិន​នឹងបន្តជំរុញ​និង​លើកកម្ពស់​ការបើកទូលាយ​ចំពោះ​អន្តរជាតិក្នុង​វិស័យ​ឧស្សាហកម្ម ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស