李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្ថានីយអវកាសផ្ទុកមនុស្សចិននឹងបង្ហើយក្នុងអំឡុងឆ្នាំ ២០២២

2019-04-23 16:40:23 cri

       លោក​ Zhou Jianping  អ្នករចនា​គំរូ​ទូទៅនៃ​វិស្វកម្ម​អវកាស​ផ្ទុក​មនុស្ស​ចិន​បាន​ថ្លែង​នៅក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី​ ២៣ ខែ​មេសា​ថា តាម​ផែនការ​ ស្ថានីយ​អវកាស​ផ្ទុក​មនុស្ស​ចិន​នឹង​បង្ហើយ​ក្នុង​អំឡុង​ឆ្នាំ​ ២០២២​ ដើម្បី​គាំទ្រ​ធ្វើ​ការ​ស្រាវជ្រាវ​វិទ្យា​សាស្ត្រ​ផ្នែក​អវកាស​ ការ​ពិសោធន៍​និងការ​ប្រើប្រាស់​បច្ចេកវិទ្យាផ្នែក​​អវកាស​ ។

       លោក​បាន​ឧទ្ទេសនាម​ថា​ ប្រទេស​ចិន​បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ​« សេចក្តី​ប្រកាស​ស្តីពី​ការ​ប្រមូល​មតិ​សម្រាប់ការ​​ពិសោធន៍​បច្ចេវិទ្យា​នៃ​ស្ថានីយអវកាស​ចិន​ » ហើយ​បាន​អំពាវ​នាវ​ឲ្យ​មជ្ឈដ្ឋាន​នានា​ក្នុង​សង្គម​ចូលរួម​សកម្មភាព​ប្រមូល​មតិ​នេះ​យ៉ាង​សកម្ម​ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស