孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានចិន

2019-04-23 15:21:24 cri

-លោក​ស៊ីជីនភីង​ប្រធានរដ្ឋចិន​បានផ្ញើ​សារលិខិត​អបអរសាទរ​ចំពោះ​សន្និសីទ​ក្រុមប្រឹក្សាភិបាល​លើក​ទីមួយនៃ​សម្ព័ន្ធ​កិច្ចសហប្រតិបត្តិការ​ផ្នែកព័ត៌មាន​នៃខ្សែក្រវាត់​មួយនិង​ផ្លូវមួយ ។

-វេទិកា​អន្តរជាតិ​ស្តីពី​ការផ្សព្វផ្សាយ​និង​ភាពច្នៃ​ប្រឌិតថ្មី​ដោយ ​5G+4K ​នៃខ្សែក្រវាត់​មួយនិង​ផ្លូវមួយ​បាន​សម្ពោធបើក​នៅ​ក្រុងប៉េកាំង​ ហើយ​ប្រកាស​ចាក់ផ្សាយ​ភាពយន្ត​ឯកសារ​ពាក់ព័ន្ធ​វេទិកា​កំពូល​ស្តីពីខ្សែ​ក្រវាត់មួយ​និងផ្លូវមួយ​លើកទីពីរ ។

-សាខាវេទិកា​ស្តីពី​ការផ្លាស់ប្តូរ​ឃ្លាំងគំនិត​នៃវេទិកា​កំពូល​ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ខ្សែ​ក្រវាត់មួយ​និងផ្លូវមួយ​លើកទីពីរ​បាន​ត្រៀម​រួចហើយ ។

-លោក​ស៊ីជីនភីង​ ប្រធានរដ្ឋចិន​ជួបសន្ទនា​ជាមួយ​ប្រធាន​គណៈប្រតិភូ​បរទេស​ទាំងអស់​ដែល​ចូលរួម​សកម្មភាព​​កងទ័ព​ជើងទឹក​ពហុប្រទេស​ដើម្បី​អបអរសាទរ​ខួបទី៧០​នៃការបង្កើត​កងទ័ព​ជើងទឹកចិន ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស