魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មេដឹកនាំនៃបណ្តាប្រទេសអាស៊ានទាំង ១០ យកចិត្តទុកដាក់ខ្ពស់ចំពោះគំនិតផ្តួចផ្តើម"ខ្សែក្រវាត់មួយនិងផ្លូវមួយ"

2019-04-23 11:49:20 cri

    វេទិកាកំពូល​លើកទី​ ២​ ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នៃ​គំនិតផ្តួចផ្តើម​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវមួយ"​នឹង​ប្រារព្ធឡើង​នៅ​ក្រុងប៉េកាំង​នៃ​ប្រទេសចិន​ចាប់ពី​ថ្ងៃទី​ ២៥ ​ដល់​ថ្ងៃទី​ ២៧ ​ខែមេសា​ខាង​មុខនេះ។​តាមដំណឹង​ឲ្យបាន​ដឹងថា ​នាពេល​បច្ចុប្បន្ននេះ ​ប្រមុខរដ្ឋ​ឬ​អ្នក​ដឹក​នាំ​កំពូល​នៃ​រដ្ឋាភិបាល ​ចំនួន​ ៣៧​ រូប​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មូលតុ​នៃ​វេទិកា​កំពូល​លើកទី​ ២ ​ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នៃ​គំនិតផ្តួចផ្តើម​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ"។​

    សូម​រំលឹក​ឡើងវិញ​ថា ​ក្នុង​រយៈពេល​ជិត​ ៦ ​ឆ្នាំ​កន្លងមកនេះ ​បណ្តាប្រទេសអាស៊ាន​និង​ប្រទេស​ចិន​ទទួលបាន​នូវ​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៅក្នុង​វិស័យ​កិច្ចសហប្រតិបត្តិការ​ក្រោម​គំនិត​ផ្តួចផ្តើម​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវមួយ"​។​តាម​ទិន្នន័យ​បានបង្ហាញថា ​ទំហំ​ពាណិជ្ជកម្ម​រវាង​ភាគីទាំងពីរ​បាន​ឈានដល់ ​៥៨៧.៨៧ ​ពាន់​លាន​ដុល្លារអាមេរិក​ក្នុងឆ្នាំ​ ២០១៨​ ។គំនិត​ផ្តួចផ្តើម​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវមួយ"​មិនត្រឹមតែ​បង្ហាញពី​"គម្រោងផែនការ​ទូទៅ"​សម្រាប់​ការ​ធ្វើឲ្យ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​រវាង​ចិន​និង​អាស៊ាន​ប៉ុណ្ណោះទេ ​ថែម​ទាំង​ក៏​ជួយឲ្យ​គ្រួសារ​សាមញ្ញ​និង​អ្នកចូលរួម​នីមួយៗ​សម្រេចបាន​នូវ​ក្តីសុបិន្ត​តូចៗ​របស់​ពួកគេ​ផងដែរ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស