孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សង្គ្រាមនៅរដ្ឋធានីប្រទេសលីប៊ីបណ្តាលឲ្យមនុស្សចំនួន២៥៤នាក់ស្លាប់

2019-04-22 17:08:39 cri

    យប់​ថ្ងៃទី២១​ខែមេសា​ អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាសថា ​សង្គ្រាម​ដែល​កើតនៅ​ភាពខាងត្បូង​ក្រុងទ្រីប៉ូលី​រដ្ឋធានី​ប្រទេសលីប៊ី​បាន​បណ្តាលឲ្យ​មនុស្ស​២៥៤នាក់​ស្លាប់​និង​មនុស្ស​ជាង​១២០០នាក់​រងរបួស ។

    ទីចាត់ការនៃ​អង្គការសុខភាព​ពិភពលោក​ប្រចាំនៅ​លីប៊ីបាន​ផ្សាយដំណឹង​ឲ្យដឹងថា ​ចាប់តាំងពី​កងទ័ព​រដ្ឋាភិបាល​សាមគ្គីជនជាតិ​លីប៊ីនិង​កងកម្លាំង​ប្រដាប់អាវុធ​នៃ​កងទ័ព​ប្រជាពលរដ្ឋ​បាន​ប្រយុទ្ធគ្នា​នៅដើមខែ​មេសានេះ​នៅក្រុង​ទ្រីប៉ូលី​ឡើងទៅ ​បានមាន​មនុស្ស​២៥៤​នាក់ស្លាប់ ​នៅមាន​មនុស្ស​១២២៨នាក់​រងរបួស ។​ សង្គ្រាម​នៅបាន​បណ្តាលឲ្យ​មនុស្សជាង​២ម៉ឺននាក់​រត់ចេញ​ពីផ្ទះខ្លួន​ដើម្បី​គេចផុតពី​សង្គ្រាម ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស