郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសអ៊ីរ៉ាក់ទទួលសមាជិកអង្គការរដ្ឋអ៊ីស្លាមចំនួន១៥០នាក់ដែលត្រូវចាប់ខ្លួននៅប្រទេសស៊ីរី

2019-02-22 11:19:35 cri

  ថ្ងៃ​ទី​២១​ខែ​កុម្ភៈ មន្រ្តី​ទី​ភ្នាក់​ងារ​សន្តិសុខ​អ៊ីរ៉ាក់​បាន​ថ្លែង​ថា នៅ​ថ្ងៃ​ដដែល កងទ័ព​សន្តិសុខ​អ៊ីរ៉ាក់​បាន​ទទួល​សមាជិក​អង្គការ​រដ្ឋ​អ៊ីស្លាមដែល​ជា​អង្គការ​ជ្រុល​និយម​​ចំនួន​១៥០​នាក់ពី​កងប្រជាធិបតេយ្យ​ស៊ី​ ជា​កង​កម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​រដ្ឋាភិបាល​ស៊ីរី​ដែល​គាំទ្រ​ដោយ​ប្រទេស​អាមេរិក។

      អ្នក​ទទួល​ខុស​ត្រូវ​នៃ​កង​កម្លាំង​ជីវពល​ខេត្តal-Anbarប្រទេស​អ៊ីរ៉ាក់​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា សមាជិក​អង្គការ​រដ្ឋ​អ៊ីស្លាម​ជា​ច្រើន​ដែល​អ៊ីរ៉ាក់​ទទួល​បាន​លើក​នេះគឺ​ត្រូវ​ស្ថាប័ន​សន្តិសុខ​អ៊ីរ៉ាក់​ចេញ​អាជ្ញា​ឲ្យ​ចាប់ខ្លួន ពួក​គេ​ធ្លាប់​ចូល​រួម​ការ​សម្លាប់​រង្គាល ការ​រំលោភ​បំពាន​លើជនស៊ីវិល ឬវាយ​ប្រហារ​កង​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស