郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈប្រេសិតចិនប្រចាំនៅអាស៊ានប្រារព្ធធ្វើពិធីបដិសណ្ឋារកិច្ចអបអរស្វាគមន៍រដូវផ្ការីកនិងទិវានារីអន្តរជាតិ

2019-02-22 14:43:50 cri

      យប់​ថ្ងៃទី​ ២១​ខែ​កុម្ភៈ គណៈប្រេសិត​ចិន​ប្រចាំ​នៅ​អាស៊ាន​បាន​ប្រារព្ធ​ធ្វើ​ពិធី​បដិសណ្ឋារកិច្ច​អបអរ​ស្វាគមន៍​រដូវ​ផ្កា​រីក​និង​ទិវា​នារី​អន្តរជាតិ​នៅ​ទីស្នាក់​ការ​ឯកអគ្គ​រដ្ឋ​ទូត​ចិន​ ដើម្បី​អបអរ​ទទួល​រដូវ​ផ្កា​រីក​នៃ​ប្រទេស​ចិន​និង​ទិវា​នារី​អន្តរជាតិ ។

      ថ្លែង​ក្នុង​ពិធី​លើក​នេះ លោក Huang Xilian ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​អាស៊ាន​បាន​កោត​សរសើរ​សមាគម​នារី​អាស៊ាន​ដែល​បាន​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ជា​និច្ចកាល​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​បុព្វហេតុ​សប្បុរសធម៌​នារី​និង​កុមារ​ក្នុង​ប្រទេស​អាស៊ាន ក៏​ដូច​ជា​បាន​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​សកម្ម​ដើម្បី​បង្កើន​ការ​យល់​ដឹង​ពី​គ្នា​និង​កិច្ច​សហប្រតិបតិ្តការ​រវាង​អាស៊ាន​និង​ប្រទេស​ជា​ដៃគូ​​សន្ទនា​​ផង​ដែរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស