刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកវ៉ាងអ៊ី៖ស្វាគមន៍ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថានអញ្ជើញមកចូលរួមវេទិកាកំពូលលើកទី២អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវាត់មួយនិងផ្លូវមួយនៅប្រទេសចិន

2019-02-22 15:37:09 cri

    ថ្ងៃទី​២១ ខែកុម្ភៈ ​លោក​វ៉ាងអ៊ី​សមាជិក​ក្រុមប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិន​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​បាន​ធ្វើ​កិច្ច​ពិភាក្សា​ជា​មួយ​លោក​ChingizAidarbekov​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កៀហ្ស៊ីស៊ីស្ថាន​នៅ​ទីក្រុង​ប៉េកាំង។លោក​វ៉ាងអ៊ី​បាន​ថ្លែងថា​ ​កៀហ្ស៊ីស៊ីស្ថាន​ជា​ដៃគូ​សំខាន់​ដែល​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត​និង​ចូលរួម​យ៉ាង​សកម្ម​នូវ​កិច្ច​ការ​កសាង​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ ​រំពឹងទុក​ភាគី​ទាំង​២​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ដែល​ផ្តល់​​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមក​តាម​ការ​រួមគ្នា​កសាង​ខ្សែក្រវាត់​មួយ​និងផ្លូវ​មួយ ​ព្រមទាំង​ស្វាគមន៍​លោក​SooronbayJeenbekovប្រធានាធិបតី​កៀហ្ស៊ីស៊ីស្ថាន​អញ្ជើញ​មក​ចូលរួម​វេទិកា​កំពូល​លើក​ទី​២​អំពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​នៅ​ប្រទេស​ចិន​៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស