郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកត្រាំអះអាងថា កំណើនសេដ្ឋកិច្ចរបស់កូរ៉េខាងជើងមានសារៈសំខាន់ជាទីបំផុតចំពោះទំនាក់ទំនងរវាងអាមេរិកនិងកូរ៉េខាងជើង

2019-02-22 14:42:20 cri

      ថ្ងៃទី ២១ ខែ​កុម្ភៈ តាម​ម៉ោង​ក្នុង​តំបន់ លោក ត្រាំ ប្រធានាធបតី​អាមេរិក​បាន​លើក​ឡើង​ថា ការ​ដែល​កូរ៉េ​ខាង​ជើង​សម្រេច​កំណើន​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​ក្លា​ គឺ​មាន​សារៈ​សំខាន់​ណាស់​​ចំពោះ​ការ​អភិវឌ្ឍ​ទំនាក់​ទំនង់​រវាង​ប្រទេស​ទាំង​ពីរ​អាមេរិក​និង​កូរ៉េ​ខាង​ជើង ។

      សូម​បញ្ជាក់​ថា លោក ត្រាំ​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​និង​លោក គីម ជុងអ៊ុន ប្រមុខ​ដឹកនាំ​កំពូល​របស់​កូរ៉េ​ខាង​ជើង​នឹង​អញ្ជើញ​ចូល​រួម​កិច្ច​ជំនួប​កំពូល​លើក​ទី​ពីរ​រវាង​អាមេរិក​និង​កូរ៉េ​ខាង​ជើង​នៅ​ក្រុង​ហាណូយ​ រដ្ឋធានី​វៀតណាម​ពីថ្ងៃទី ២៧​ដល់​២៨​ ខែ​កុម្ភៈ​ខាង​មុខ​ ។ ថ្ងៃទី ២១ ខែ​កុម្ភៈ សេតវិមាន​អាមេរិក​បាន​ចេញ​សេចកី្ត​ថ្លែងការណ៍​​ ដើម្បី​សម្តែង​ជំនឿ​ចិត្ត​​របស់​លោក​ត្រាំ​ក្នុង​ការ​សម្រេច​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​ ក៏​ដូច​ជា​ក្តី​រំពឹង​ទុក​ទៅ​លើ​កិច្ច​ជំនួប​កំពូល​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។

      សេចកី្ត​ថ្លែងការណ៍​នេះ​បានឲ្យ​ដឹង​​ថា បើ​សិន​ជា​លោក គីម ជុងអ៊ុន អាច​លះបង់​ចោល​នុយគ្លេអ៊ែរ​ពិត​ប្រាកដ នោះ​អាមេរិក​នឹង​ធានា​​ឲ្យ​កូរ៉េ​ខាង​ជើង​ទទួល​បាន​ឱកាស​និង​ប្រភពធនធាន​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស