翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ី ជីនភីង ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Robert Lighthizerតំណាងពាណិជ្ជកម្មអាមេរិកនិងលោក Steven Mnuchin រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិក

2019-02-15 19:56:03 cri

图片默认标题_fororder_1124121396_15502291636431n

      ថ្ងៃទី ១៥ ខែកុម្ភៈ នៅ​វិមានសភាប្រជាជន​ចិនក្រុង​ប៉េកាំង លោកស៊ី ជីនភីង ប្រធានរដ្ឋចិនបានជួបពិភាក្សា​ជា​មួយលោក​ Robert Lighthizerតំណាង​ពាណិជ្ជកម្ម​អាមេរិក​និងលោក​ Steven Mnuchin រដ្ឋមន្រ្តី​ក្រសួងហិរញ្ញវត្ថុ​អាមេរិក​​ដែល​អញ្ជើញមក​ចូលរួម​កិច្ចពិភាក្សា​ជាន់ខ្ពស់​អំពី​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិននិង​អាមេរិកជុំថ្មីមួយនៅប្រទេសចិន​ ។

      ក្នុងកិច្ចជំនួប​ លោក​ស៊ី ជីនភីង​ បាន​ចង្អុលបង្ហាញថា ទំនាក់ទំនង​រវាង​ចិននិង​អាមេរិក​ជា​ទំនាក់​ទំនងទ្វេភាគី​​​សំខាន់​ជាង​គេ​មួយ​លើ​ពិភពលោក​នា​ពេលបច្ចុប្បន្ន​ ។ ការ​រក្សា​ទំនាក់​ទំនង​រវាង​ចិននិង​អាមេរិក​ឲ្យ​វិវឌ្ឍន៍​រីក​ចម្រើនប្រកប​ដោយ​រឹង​មាំ​និង​ស្ថិរភាព ​ គឺ​សម​ស្រប​នឹង​ផល​ប្រយោជន៍​ជា​មូលដ្ឋាន​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ក៏​ជា​ការ​ក្តី​សង្ឃឹម​ ​​របស់​សហគមន៍​អន្តរជាតិ​ផងដែរ ។​ រំពឹងថា ក្រុមការងារនៃប្រទេស​យើង​ទាំង​ពីរ​​អាច​យោង​តាម​គោលការណ៍​និង​ទិសដៅ​ដែលខ្ញុំ​និង​លោកត្រាំ​បាន​កំណត់ទុក​ជា​មុន​ បង្កើន​ការ​ប្រាស្រ័យ​ទាក់ទង​ ផ្តោត​សំខាន់​ទៅ​លើ​កិច្ចសហប្រតិបត្តិការ​ គ្រប់​គ្រង​ការ​ខ្វែង​គំនិត សំដៅ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ក៏​ដូច​ជា​​ទំនាក់ទំនង​រវាង​ប្រទេស​ចិននិង​អាមេរិក​ឲ្យ​រីក​ចម្រើន​ទៅ​មុខ​ប្រកប​ដោយ​ភាព​រឹងមាំនិង​នឹងនរ​ ។​

      ជា​ការ​ឆ្លើយ​តប លោក​ Robert Lighthizer ​​និងលោក​ Steven Mnuchin បាន​ថ្លែង​ថា ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​​អាមេរិកនិង​ចិន​មាន​សារៈ​សំខាន់​ណាស់ ។ នៅ​ដំណាក់កាល​ក្រោយ​ ក្រុមការងារ​អាមេរិករីករាយ​រួមសហការជាមួយ​ក្រុម​ការងារ​ចិន​ ធ្វើ​ឲ្យ​ការ​ប្រាស្រ័យ​ទាក់​ទងមានភាព​កាន់​តែស្អិតល្មួត ខំប្រឹង​ដើម្បី​ឈានដល់​មតិ​ឯកភាពគ្នា​លើ​កិច្ចព្រមព្រៀង​ដែល​សមស្របនឹង​ផលប្រយោជន៍​របស់ភាគីទាំង​ពីរ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស