郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកCuiShianប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវតែងតាំងប្រធាននិងសមាជិកនៃគណៈកម្មាធិការគ្រប់គ្រងការបោះឆ្នោតប្រធានរដ្ឋបាលម៉ាកាវ

2019-02-11 15:37:28 cri

 កាសែត​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ​ដែល​ច្បាប់​ចេញ​កាល​ពី​ថ្ងៃ​ទី​១១​ខែ​កុម្ភៈបាន​ចុះ​ផ្សាយ​សេចក្តី​បង្គាប់​របស់​លោក​CuiShianប្រធាន​រដ្ឋបាល​នៃ​តំបន់​រដ្ឋបាល​ពិសេសម៉ាកាវ​​ឲ្យ​ដឹង​ថា អនុលោម​តាម​ការ​កំណត់​ពាក់​ព័ន្ធ​នៃ​ច្បាប់​បោះ​ឆ្នោត​ប្រធាន​រដ្ឋបាល លោក​បាន​តែង​តាំង​ប្រធាន​និង​សមាជិក​នៃ​គណៈកម្មាធិការ​គ្រប់គ្រង​ការ​បោះ​ឆ្នោត​ប្រធាន​រដ្ឋបាល​ម៉ាកាវ។

      នៅ​ពេល​មុន​នេះ លោក​CuiShianបាន​ប្រកាស​បទ​បញ្ជារដ្ឋបាល កំណត់​ថ្ងៃ​ទី​១៦​ខែ​មិថុនា​ជា​ថ្ងៃ​បោះ​ឆ្នោត​សមាជិក​នៃ​គណៈកម្មាធិការ​គ្រប់គ្រង​ការ​បោះ​ឆ្នោត​ប្រធាន​រដ្ឋបាល​ម៉ាកាវ។

      អនុលោម​តាម​ច្បាប់​មូល​ដ្ឋាន​នៃ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ ប្រធាន​រដ្ឋបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ​ត្រូវ​បោះ​ឆ្នោត​ជ្រើស​ឡើង​ដោយ​គណៈកម្មាធិការ​គ្រប់គ្រង​ការ​បោះ​ឆ្នោត​ប្រធាន​រដ្ឋបាល​ម៉ាកាវដែល​ប្រកប​ដោយ​លក្ខណៈតំណាង​ដ៏​ទូលំទូលាយ​និង​មាន​សមាជិក​ចំនួន​៤០០​រូប​មកពី​មជ្ឈដ្ឋាន​ចំនួន​៤ ហើយ​នឹង​ត្រូវ​តែង​តាំង​ដោយ​រដ្ឋាភិបាល​ប្រជាជន​មជ្ឈិមចិន ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស