邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនដាស់តឿនដល់ភាគីកាណាដាឲ្យគោរពអធិបតេយ្យភាពផ្នែកច្បាប់របស់ចិន គួរតែរំលឹកប្រជាពលរដ្ឋកាណាដាកុំឲ្យជួញដូរគ្រឿងញៀនក្នុងប្រទេសចិន

2019-01-16 11:04:36 cri

​      លោកស្រី HuaChunying ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​​ជា​ប្រចាំ​​កាលពី​ថ្ងៃទី ១៥ ​ខែមករា​ថា  ​​​ជនជាប់ចោទ​ឈ្មោះ ROBERT LLOYD SCHELLENBERG ​បាន​ត្រូវ​កាត់ទោស​​ប្រហារ​ជីវិត​ពី​បទ​ជួញដូរ​គ្រឿងញៀន​ ​​គឺ​ល្មើស​ច្បាប់​ចិន​យ៉ាង​ច្បាស់លាស់​ ​ហើយ​មានភស្តុតាង​​ពេញលេញ​។ ​ពាក្យសម្តី​របស់​ឥស្សរជន​កាណាដា​មាន​ពាក់ព័ន្ធ​​ខ្វះ​ការគោរព​ជាទូទៅ​ទៅលើ​ស្មារតី​នៃ​នីតិរដ្ឋ​ ​ភាគី​ចិន​មាន​ការមិន​ពេញចិត្ត​ក្រៃលែង​ចំពោះ​សម្តី​ទាំងនេះ។ ​ភាគី​ចិន​ដាស់តឿន​ដល់​ភាគី​កាណាដា​ឲ្យ​​​គោរព​អធិបតេយ្យភាព​ផ្នែក​ច្បាប់​របស់​ប្រទេស​ចិន​ ​បញ្ឈប់​​ការប្រើ​​ពាក្យសម្តី​​ដែល​​មិន​ទទួល​ខុសត្រូវ​តទៅទៀត​៕​​​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស