王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្នុងវិហារកាតូលិកមួយនៅក្រុងCampinasរដ្ឋSao Pauloប្រទេសប្រេស៊ីលកើតមានរឿងបាញ់ប្រហារ បណ្តាលឱ្យមនុស្សចំនួន៥នាក់ស្លាប់និងច្រើនាក់ទៀតរងរបួស

2018-12-12 15:44:19 cri

     ថ្ងៃទី​១១​ខែ​ធ្នូ​តាម​ម៉ោង​តំបន់​ ​ក្នុង​វិហារ​កាតូលិក​មួយ​ដែល​ស្ថិត​នៅ​ចំ​កណ្តាល​ក្រុង​​Campinas​រដ្ឋ​Sao ​Paulo​ប្រទេស​ប្រេស៊ីល​កើត​មាន​រឿង​បាញ់​ប្រហារ​ ​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​ចំនួន​៥​នាក់​ស្លាប់​និង​ច្រើ​នាក់​ទៀត​រងរបួស​។

       ​អាជ្ញាធរ​ប៉ូលិស​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​អំពី​សំណុំរឿង​នេះ​ ​អ្នក​ដៃដល់​ត្រូវ​បញ្ជាក់​ថា​គឺ​ជា​បុរស​អាយុ​៤៩​ឆ្នាំ​ម្នាក់​ដែលបាន​ស្នាក់​នៅ​រដ្ឋ​ Sao ​Paulo​ គាត់​ធ្លាប់​បំពេញ​ការងារ​នៅ​ស្ថានប័ន​សន្តិសុខ​សាធារណៈ​នៃ​ប្រេស៊ីល​ និង​បាន​លាលែង​ពី​មុខ​តំណែង​កាល​ពី​ឆ្នាំ​២០១៤​។​ ​បច្ចុប្បន្ន​អាជ្ញាធរ​ប៉ូលីស​នៅ​មិន​ទាន់​ដឹង​ច្បាស់​អំពី​មូលហេតុ​បាញ់​ប្រហារ​របស់​បុរស​នេះ​នៅឡើយ​ទេ​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស