រសៀលថ្ងៃទី១១ខែធ្នូ តាមម៉ោងក្នុងតំបន់ លោកស្រីMengWanzhouជាពលរដ្ឋចិនដែលត្រូវប្រទេសកាណាដាឃាត់ខ្លួននោះ ត្រូវបានដោះលែងដោយបង់ប្រាក់ធានា ។
ចៅក្រមនៃតុលាការកាណាដាបានថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា ការចាប់ខ្លួនលោកស្រីMengWanzhouគឺបំពេញតាមសំណូមពររបស់ប្រទេសអាមេរិក ប៉ុន្តែអាមេរិកនៅមិនទាន់លើកជាផ្លូវការនូវសំណូមពរធ្វើបត្យាប័នចំពោះលោកស្រីMengWanzhouឡើយ។ ដោយសារបានគិតពិចារណាដល់សភាពការណ៍ជាច្រើន ដូចជាលោកស្រីគ្មានកំណត់ត្រាព្រហ្មទណ្ឌនៅប្រទេសចិននិងតំបន់ដទៃទៀត ព្រមទាំងបច្ចុប្បន្នសុខភាពរបស់លោកស្រីមិនសូវល្អ ហេតុនេះហើយបានជាសម្រេចអនុញ្ញាតឲ្យលោកស្រីត្រូវដោះលែងដោយបង់ប្រាក់ធានា ៕