翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធាននៃគណៈកម្មាធិការសហភាពអឺរ៉ុបអះអាងថា នឹងមិនធ្វើការចរចាទៀតជាមួយប្រទេសអង់គ្លេសអំពីការដកចេញពីសហភាពអឺរ៉ុប

2018-12-12 17:34:13 cri

    ថ្ងៃទី ១១ ខែធ្នូ​ លោក​Jean Juncker ប្រធាន​នៃ​គណៈកម្មាធិការ​សហភាព​អឺរ៉ុប​បាន​ថ្លែង​ថា កិច្ចព្រមព្រៀង​អំពី​ការ​ដក​ចេញ​ពីសហភាពអឺរ៉ុប​ដែល​សហភាព​អឺរ៉ុបនិង​អង់គ្លេស​បាន​សម្រេចរួច​​ជា​ស្រេច​នោះ​​ជា​កិច្ច​ព្រម​ព្រៀង​តែ​មួយ​គត់​ដែល​មាន​លទ្ធភាព​អនុវត្ត​ទៅ​បាន​ ហេតុ​ដូច្នេះ​ សហភាពអឺរ៉ុប​នឹង​មិន​ធ្វើ​ការ​ចរចា​ជា​មួយ​ប្រទេស​អង់គ្លេស​អំពី​កិច្ច​ព្រម​ព្រៀងនេះ​​ទៀត ។ ថ្ងៃដដែល លោកស្រីTeresa May​ នាយករដ្ឋមន្រ្តី​អង់គ្លេស​បានអញ្ជើញ​​​​ទៅ​កាន់​ទីចាត់​ការ​​​ទូទៅ​នៃ​សហភាព​អឺរ៉ុប​ដែល​ស្ថិត​នៅ​ក្រុង​ប្រ៊ុយសែល​ ប្រទេស​បែលហ្ស៊ីក​ម្តង​ទៀត​ ក្នុងគោល​​បំណងធ្វើ​ឲ្យ​មាន​ភាព​ល្អ​ពេញ​លេញ​ថែម​ទៀត​នូវ​​កិច្ចព្រម​ព្រៀង​ស្តីអំពី​ការ​ដក​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប ។​

    មតិ​​​បាន​​​សម្គាល់​ឃើញ​ជា​ទូទៅ​ថា បច្ចុប្បន្ន នៅ​ផ្ទៃ​ក្នុង​សហភាព​អឺរ៉ុប​មាន​គំនិត​ឯកភាពគ្នា​​លើ​​បញ្ហា​ដែល​អង់គ្លេស​ដក​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប​ ។ ​តើ​ប្រទេស​អង់គ្លេស​អាច​ដក​ខ្លួន​ចេញ​ពី​សហភាពអឺរ៉ុបនៅ​ខែ​មីនា​ឆ្នាំ ២០១៩  ​​​ដោយមាន​​សណ្តាប់​ធ្នាប់​​និង​​ចៀស​វាង​ពី​ការ​ដក​ចេញពី​សហភាពអឺរ៉ុប​ដោយ​មិន​ឈរ​លើ​​កិច្ច​ព្រម​ព្រៀង​​បាន​ឬយ៉ាង​ណា​ សំខាន់​គឺ​ត្រូវ​សម្រេច​ដោយ​​ភាគី​អង់គ្លេស​ ​៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស