孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សកលវិទ្យាល័យក្វាងស៊ីប្រទេសចិនរៀបចំធ្វើពិធីអបអរសាទរខួបទី៩០នៃការបង្កើតសកលវិទ្យាល័យរបស់ខ្លួន

2018-12-10 16:25:33 cri

    

    ថ្ងៃទី៨​ខែធ្នូ​ សកលវិទ្យាល័យ​ក្វាងស៊ី​ប្រទេសចិន​បាន​ធ្វើ​ពិធី​អបអរសាទរ​ខួបទី៩០​នៃការបង្កើត​សកលវិទ្យាល័យ​របស់​ខ្លួន​ ។​ អ្នកជំនាញ​​និងបញ្ញវន្តចិន​និង​អន្តរជាតិ ​ប្រតិភូ​តំណាង​នៃ​សកលវិទ្យាល័យ​នានា ​តំណាងនៃ​អតីតនិស្សិត​ សាស្ត្រាចារ្យ​ គ្រូបង្រៀន​និងនិស្សិត​នៃ​សកលវិទ្យាល័យ​ក្វាងស៊ី​សរុប​​៥០០០រូប​បានចូលរួម​ពិធី​អបអរសាទរ​នេះ និង​បាន​គោរព​ភ្លេងជាតិ​ ដើម្បី​អបអរសាទរ​ខួបទី៩០​នៃការបង្កើត​សកលវិទ្យាល័យ​ក្វាងស៊ី ។

    ពិធីនេះ​បានចែក​វិញ្ញាបនបត្រ​កិត្តិយស​ជូន​សាស្ត្រាចារ្យ​និង​គ្រូបង្រៀន​ដែលបាន​បង្រៀន​អស់ពេល​​ជាង​៤០ឆ្នាំ​​​ ព្រមទាំង​ប្រកាសពី​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ព្រឹត្តិការណ៍​ទាំង​១០នៃ​ខួបទី៩០​នៃការបង្កើត​សកលវិទ្យាល័យ​ក្វាងស៊ី​ប្រទេសចិន ។

    图片默认标题_fororder_1

   លោក​ Lu​ Xinshe​ លេខាធិការ​គណៈកម្មការ​បក្សកុម្មុយនិស្តចិន​នៅ​ភូមិភាគ​ស្វយ័ត​ជនជាតិ​ជាំងក្វាងស៊ី​ប្រទេសចិន​បានសំដែង​ការអបអរសាទរ​ចំពោះ​សមិទ្ធផល​ដ៏អស្ចារ្យ​នៃ​សកលវិទ្យាល័យ​ក្វាងស៊ី​ដែលបាន​បង្កើតឡើង​​៩០ឆ្នាំ​មក ​ហើយបាន​កោតសរសើរ​ខ្ពស់​ចំពោះ​សកលវិទ្យាល័យ​ក្វាងស៊ី​ដែលបាន​រួមវិភាគទាន​សំខាន់ៗ​ចំពោះ​ដំណាក់កាល​ប្រវត្តិសាស្ត្រ​នៃ​ការអភិវឌ្ឍ​​ភូមិភាគ​ស្វយ័ត​ក្វាងស៊ី​និង​ប្រទេសជាតិ​​​ផងដែរ ។​ លោកបាន​ថ្លែងថា ​ការអភិវឌ្ឍនៃ​សកលវិទ្យាល័យ​ក្វាងស៊ី​ជាការឆ្លុះ​បញ្ចាំងនៃ​ការអភិវឌ្ឍ​កិច្ចការអប់រំ​សាលាឧត្តមសិក្សា​របស់​ក្វាងស៊ី​ ហើយក៏ជា​ចំណែក​ដ៏សំខាន់​នៃ​សមិទ្ធផល​ដ៏អស្ចារ្យ​ចាប់តាំងពី​ភូមិភាគ​ស្វយ័ត​ជនជាតិជាំង​ក្វាងស៊ី​បាន​បង្កើតឡើង​​៦០ឆ្នាំ​​មក ​ជាពិសេស​គឺការអនុវត្ត​កំណែទម្រង់​និង​ការបើកទូលាយ​​៤០ឆ្នាំ​របស់ចិន ។

    គួរបញ្ជាក់ថា ​សកលវិទ្យាល័យ​ក្វាងស៊ី​ដែលបង្កើត​ឡើង​នៅឆ្នាំ​១៩២៨​ជា​សកលវិទ្យាល័យ​ចម្រុះដែល​មាន​ប្រវត្តិសាស្ត្រ​យូរលង់​បំផុតនិង​មានទ្រង់ទ្រាយ​ធំបំផុត​នៅ​ក្វាងស៊ី ។​ សកលវិទ្យាល័យ​ក្វាងស៊ី​បានចាត់ទុក​“​ស្តារ​ភាពរុងរឿង​នៃ​ប្រជាជាតិចិន​ឡើងវិញ​និង​ធ្វើឲ្យ​ក្វាងស៊ី​រីកលូតលាស់​”ជាកម្មវត្ថុ​បង្កើត​សាលាក្នុង​រយៈពេល​៩០ឆ្នាំ​កន្លងទៅនេះ​ និង​ប្រកាន់ខ្ជាប់​នូវ​បាវចនាសាលា​ស្តីពី“​ឧស្សាហ៍ព្យាយាម​និងស្មោះត្រង់ ​យកចិត្ត​ទុកដាក់​ចំពោះ​ការសិក្សា​និង​ខិតខំ​ប្រឹងប្រែង​ច្នៃប្រឌិតថ្មី”​ ដោយបាន​បញ្ជូន​ធនធាន​មនុស្ស​ដ៏ឆ្នើម​ជាច្រើន​សម្រាប់​បម្រើ​ប្រយោជន៍​សង្គម ។​ បច្ចុប្បន្ននេះ ​សកលវិទ្យាល័យ​ក្វាងស៊ី​បាន​កកើតទៅជា​សាលារៀន​ដែលមាន​លក្ខណៈពិសេស​ដ៏ច្បាស់​លាស់និង​មាន​មូលដ្ឋាន​វប្បធម៌​មនុស្សជាតិ​ដ៏ជ្រាលជ្រៅ​ ដែល​ក្លាយទៅជា​សកលវិទ្យាល័យ​សហការ​បង្កើត​ដោយ​ក្រសួង​អប់រំចិននិង​រដ្ឋបាលនៃ​ភូមិភាគ​ស្វយ័ត​ជនជាតិជាំង​ក្វាងស៊ី​បង្កើត​​​និងជា​សកលវិទ្យាល័យ​ដែលជាតិ​ផ្តល់​ការគាំទ្រជា​សំខាន់​ផងដែរ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស