马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយករដ្ឋមន្រ្តីចិនគូសបញ្ជាក់ថា ប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវការធ្វើឲ្យស៊ីជម្រៅនូវកំណែទម្រង់និងពង្រីកការបើកទូលាយដោយមិនងាករេ ដើម្បីបង្កើនកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចចិន

2018-12-04 15:49:52 cri

     ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ​លោក​LiKeqiangនាយករដ្ឋមន្រ្តី​ចិន​បាន​គូបញ្ជាក់​ពេល​ធ្វើ​ជា​អធិបតី​នៃ​កិច្ច​ប្រជុំ​សន្ទនា​ស្តីពី​សភាពការណ៍​សេដ្ឋកិច្ច​ជា​មួយ​អ្នក​ទទួល​ខុសត្រូវ​សំខាន់​នៃ​រដ្ឋបាល​ខេត្ត​និង​ភូមិភាគ​មួយ​ចំនួន​ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​JiangSu​ថា ​សភាពការណ៍​ជាតិ​និង​អន្តរជាតិ​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ភាព​ស្មុគស្មាញ​ ​សម្ពាធ​នៃ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​កាន់តែ​ធ្ងន់ធ្ងរ ​ដូច្នេះ​ត្រូវ​ប្រកាន់ខ្ជាប់​យ៉ាង​មុតមាំនូវ​ការ​ធ្វើ​ឲ្យ​ស៊ីជម្រៅ​នូវ​កំណែទម្រង់​និង​ពង្រីក​ការ​បើក​ទូលាយ​ដោយ​មិន​ងាករេ ​រក្សា​សេដ្ឋកិច្ច​ឲ្យ​ដំណើរការ​ប្រកប​ដោយ​ស្ថិរភាព ​និង​ជំរុញ​ការ​អភិវឌ្ឍ​ដោយ​មាន​គុណភាព​ខ្ពស់។

អ្នកបកប្រែ:马小青
ប្លុកពិសេស