王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សិក្ខាសាលាអំពីសុវត្ថិភាពនាវាចម្លងនៃវេទិកាតំបន់អាស៊ានលើកទី២បានបើកធ្វើនៅក្រុងក្វាំងចូវប្រទេសចិន

2018-11-27 15:15:12 cri

      ថ្ងៃទី​២៦​ខែ​វិច្ឆិកា​ ​សិក្ខាសាលា​អំពី​សុវត្ថិភាពនាវា​ចម្លង​នៃ​វេទិកា​តំបន់​អាស៊ាន​លើក​ទី​២​បាន​បើក​ធ្វើ​នៅ​ក្រុង​ក្វាំង​ចូវ​ប្រទេសចិន​។​ ប្រតិភូ​ជាង​៩០​រូប​ដែល​មកពី​ប្រទេស​ចំនួន​១១​មាន​ចិន​ ​កម្ពុជា​ ​ឡាវ​ ​ឥណ្ឌូណេស៊ី​ ម៉ាឡេស៊ី​ វៀតណាម​ជាដើម​ព្រម​និង​អង្គការ​អន្តរជាតិ​ចំនួន​៣​គឺ​អង្គការ​កិច្ចការ​សមុទ្រ​អន្តរជាតិ​ ​សមាគម​នាវា​ចម្លង​អន្តរជាតិ​និង​សមាគម​សុវត្ថិភាព​នាវា​ចម្លង​ពិភពលោក​បាន​ជួបជុំ​គ្នា​នៅ​ក្រុង​ក្វាំង​ចូវ​ដើម្បី​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​ខាង​សុវត្ថិភាព​នាវា​ចម្លង​ក្នុង​តំបន់​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស