邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិនផ្ញើសារលិខិតអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៥ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជាជូនសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

2018-11-09 09:15:40

      ថ្ងៃទី ៩ ​ខែ​វិច្ឆិកា​នេះ​ជា​​​ខួប​គម្រប់​ទី ៦៥ ​នៃ​ទិវា​បុណ្យឯករាជ្យ​ជាតិ​របស់​ប្រទេស​កម្ពុជា។ ​លោក លី ខឹឈាំង ​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ផ្ញើ​សារ​លិខិត​​អបអរសាទរ​ជូន​ចំពោះ​ សម្តេច ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

      លោក លី ខឹឈាំង​ បាន​ថ្លែង​ក្នុង​សារលិខិត​អបអរ​សាទរ​ថា  ​ចំណង​មិត្តភាព​រវាង​ប្រទេស​ចិន​និង​ប្រទេស​កម្ពុជា​មាន​ប្រវត្តិ​យូរលង់​ណាស់​មកហើយ ​ចិន​និង​កម្ពុជា​គឺ​ជា​អ្នក​ជិតខាង​ល្អ ​មិត្តភក្តិល្អ បងប្អូនល្អ ដៃគូល្អ។ ​ក្រោម​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​ភាគី​ទាំងពីរ​ ​កិច្ចសហប្រតិបត្តិការ​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមក​ ក្នុង​គ្រប់​វិស័យ​រវាង​ប្រទេស​​​ទាំងពីរ​​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​ ​ដែល​បាន​នាំមក​នូវ​ផលប្រយោជន៍​ជាក់ស្តែង​និង​ពិតប្រាកដ​សម្រាប់​ប្រជាជន​ប្រទេស​ទាំង​ពីរ​។ ​លោក​ លី ខឺឈាង ​បាន​បង្ហាញ​ឆន្ទះ​ក្នុង​ការ​ជំរុញ​ឲ្យ​​ទំនាក់ទំនង​​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន​និងកម្ពុជា​បន្ត​ឈាន​ដល់​កម្រិត​ខ្ពស់​​ថ្មី​ផង​​ដែរ​។

      ថ្ងៃដដែល ​លោក វ៉ាង យី ​សមាជិក​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​​ចិន​ក៏​បាន​ផ្ញើ​សារលិខិត​អបអរ​សាទរ​ជូន​​លោក ប្រាក់ សុខុន ​ឧបនាយករដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ផង​ដែរ៕​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស