徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សិស្សចំនួន ៧៩ នាក់ដែលត្រូវបានចាប់ពង្រត់នៅកាមេរូនត្រូវបានជួយសង្គ្រោះ

2018-11-08 11:29:59 cri

    ថ្ងៃទី ៧ ខែវិច្ឆិកា លោក​Tchiroma រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​និងជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​កាមេរុន​បាន​ថ្លែងថា សិស្សចំនួន ៧៩ នាក់​និង​អ្នកបើកបរ​ម្នាក់​ដែលត្រូវបាន​ចាប់ពង្រត់​នៅ​តំបន់​ពាយព្យ​ប្រទេសកាមេរូន​ដោយ​ពួក​បំបែកនិយម​ត្រូវបាន​ជួយសង្គ្រោះ ប៉ុន្តែ​នាយក​សាលារៀន​និង​គ្រូបង្រៀន​ម្នាក់​នៅតែ​ត្រូវ​ចាប់ពង្រត់​ដដែល ។

    កាលពី​ថ្ងៃទី ៤ ខែវិច្ឆិកា សិស្សចំនួន ៧៩ នាក់​និង​បុគ្គលិក ៣ នាក់​នៃ​វិទ្យាល័យ​ឯកជន​មួយ​នៅក្រុង​Bamenda ទីរួមខេត្តនៃ​តំបន់ពាយព្យ​ត្រូវបាន​ពួក​បំបែកនិយម​នៃតំបន់​ដែលនិយាយ​ភាសា​អង់គ្លេស​នៃកាមេរូន​ចាប់ពង្រត់ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស