郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ធនាគារចិនសាខាសិង្ហបុរីជួយសហគ្រាសសិង្ហបុរីក្នុងការចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិ

2018-10-17 14:34:43 cri

      ថ្ងៃ​ទី​១៦​ខែ​តុលា សន្និសីទ​សារ​ព័ត៌មាន​ស្តីពី​សិង្ហបុរី​ចូល​រួម​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរ​ជាតិ​លើក​ដំបូង​បាន​បើក​ធ្វើ​នៅ​ប្រទេស​សិង្ហបុរី។

      លោក​ZhangSongshengប្រធាន​អគ្គ​សភា​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​សិង្ហបុរី​បាន​ថ្លែង​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​សិង្ហបុរី​ទទួល​បាន​ការ​វិវឌ្ឍ​រីក​ចម្រើន​យ៉ាង​ធំធេង វិស័យ​សហប្រតិបត្តិការ​មាន​ភាព​កាន់​តែ​ទូលំទូលាយ​ជា​រៀង​រាល់​ថ្ងៃ យន្តការ​សហប្រតិបត្តិការ​មាន​ភាព​ល្អ​ពេញ​លេញ​ជា​បណ្តើរ​ៗ​ កម្រិត​សហប្រតិបត្តិការ​ត្រូវ​បាន​លើក​កម្ពស់​ឥត​ឈប់ឈរ ហើយ​ការ​គួបផ្សំគ្នា​រវាង​ខ្លឹម​សារ​សហ​ប្រតិ​បត្តិ​ការ​និង​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍របស់​ប្រទេស​ទាំង​ពីរ​ក៏កាន់​តែ​ជិត​ស្និទ្ធ​ជា​រៀង​រាល់​ថ្ងៃ​ផង​ដែរ។បន្ទាប់​ពី​ព័ត៌មាន​ស្តីពី​ការ​ចូល​រួម​ពិព័រណ៍​នាំ​ចូល​លើក​នេះ​ត្រូវ​បាន​ប្រកាស សហគ្រាស​សិង្ហបុរី​បាន​នាំ​គ្នា​ចុះ​ឈ្មោះ​យ៉ាង​សកម្ម ពោល​គឺ​គ្រប់​មុខ​របរ​គ្រប់​វិស័យ​នៅ​សិង្ហបុរី​សុទ្ធ​តែ​រំពឹង​ចង់​ចូល​ក្នុង​ទីផ្សារ​ចិន ដើម្បី​បង្ហាញ​ផលិតផល​របស់​ខ្លួន​និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​តាម​រយៈការ​ចូល​រួម​ពិព័រណ៍​លើក​នេះ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស