刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ប្រទេសចិន រុស្ស៊ីនិងកូរ៉េខាងជើងមានមតិជាឯកច្ឆន្ទថា ត្រូវដោះស្រាយបញ្ហានុយគ្លេអ៊ែរឧបទ្វីបកូរ៉េតាមផ្លូវការទូតដោយសន្តិភាព

2018-10-11 14:17:51 cri

    នាពេល​ថ្មីៗនេះ ​កិច្ច​ជំនួប​ប្រទេស​ចិន ​រុស្ស៊ី​និង​កូរ៉េខាងជើង​បាន​រៀបចំធ្វើ​នៅ​ប្រទេស​រុស្ស៊ី​។ទាក់​ទិន​និង​រឿង​នេះ ​ថ្ងៃទី​១០ ខែតុលា លោក​Lukang​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​ថ្លែង​ថា​ ព័ត៌មាន​ដែល​កិច្ចជំនួប​លើក​នេះ​បាន​បង្ហាញ​នោះ គឺ​បញ្ហា​នុយគ្លេអ៊ែរ​នៅ​ឧបទ្វីបកូរ៉េ​ត្រូវ​ដោះស្រាយ​តាម​ផ្លូវ​ការ​ទូត​ដោយ​សន្តិភាព​។

លោក​Lukang​បាន​ថ្លែងថា​ ​ភាគី​ទាំង​៣​បាន​សម្គាល់​ឃើញ​ថា​ ​ភាគី​មាន​ពាក់ព័ន្ធ​នានា​ត្រូវ​បន្ត​រក្សា​ទិន្នាការ​ធ្វើ​កិច្ចសន្ទនា ​ចាត់​វិធានការ​ដែល​ស្រប​ទៅ​តាម​ ជំរុញឥត​ឈប់​ឈរ​ឲ្យ​ការ​ចរចាសន្តិភាព​ឧបទ្វីកូរ៉េ​ទទួល​បាន​ការ​វិវឌ្ឍ​យ៉ាង​សកម្ម ​ដើម្បី​សម្រេច​សន្តិភាព​យូរអង្វែង​​នៅ​ឧបទ្វីបកូរ៉េ​និង​តំបន់​នេះ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស